អ្នកដំណើរទាំងឡាយគួរមកកាន់បញ្ជរឆែកសំបុត្រតាមពេលវេលាដូចខាងក្រោម៖
ពេលបើកបញ្ជរឆែកសំបុត្រ៖
• ជើងហោះហើរអន្តរជាតិ៖ បញ្ជរចាប់ផ្តើមបើកនៅរយៈពេល ០២ម៉ោងមុនពេលហោះហើរ
• ជើងហោះហើរក្នុងស្រុក៖ បញ្ជរចាប់ផ្តើមបើកនៅរយៈពេល ០១ម៉ោង ៣០នាទី មុនពេលហោះហើរ
ពេលបិទបញ្ជរឆែកសំបុត្រ៖
• ជើងហោះហើរអន្តរជាតិ៖ បញ្ជរបិទនៅ ៣០នាទីមុនពេលហោះហើរ
• ជើងហោះហើរក្នុងស្រុក៖ បញ្ជរបិទនៅ ២០នាទីមុនពេលហោះហើរ
ប្រសិនបើអ្នកមិនអាចទៅកាន់បញ្ជរឆែកសំបុត្រតាមពេលវេលាកំណត់ខាងលើ អ្នកនឹងមិនអាចធ្វើដំណើរឡើងយន្តហោះបានឡើយ។ អាស្រ័យលើល័ក្ខខ័ណ្ឌថ្លៃសំបុត្ររបស់អ្នក ការបរាជ័យនៅបញ្ជរឆែកសំបុត្រអាចនាំឲ្យមានលទ្ធផលដូចខាងក្រោម៖
• ធ្វើឲ្យសំបុត្ររបស់អ្នកមិនអាចបន្តធ្វើដំណើរបាន ឬក្លាយជាសំបុត្រដែលមិនអាចប្តូរយកប្រាក់វិញបានក្នុងករណីកំហិតការប្តូរសំបុត្រ។ អ្នកប្រហែលត្រូវកក់សំបុត្រយន្តហោះថ្មី ឬទិញសំបុត្រថ្មី។
• ការបង់ចំណាយថ្លៃដូរសំបុត្រ និង/ឬអាចទិញបានថ្លៃសំបុត្រផ្សេងពីមុន
អាស្រ័យដោយការពន្យាពេលការហោះហើរ ពេលកំណត់ឆែកសំបុត្រ និងការត្រួតពិនិត្យសុវត្ថិភាពផ្សេងៗ ហេតុនេះអ្នកតម្រូវឲ្យមានវត្តមាននៅព្រលានយន្តហោះយ៉ាងហោចណាស់ ៦០នាទីមុនសម្រាប់ជើងហោះហើរក្នុងស្រុក និង ១២០នាទីមុន សម្រាប់ជើងហោះហើរអន្តរជាតិ។
អ្នកតម្រូវឲ្យកាន់សន្លឹកសំបុត្រយន្តហោះ ឬសំបុត្រអេឡិចត្រូនិច រាល់ពេលអ្នកធ្វើដំណើរសម្រាប់ទាំងការហោះហើរក្នុងស្រុកនិងអន្តរជាតិ។