ឥវ៉ាន់យួរដៃ
ឥវ៉ាន់យួរដៃទម្ងន់ឥវ៉ាន់អនុញ្ញាត្តទម្ងន់ឥវ៉ាន់លើសឥវ៉ាន់ពិសេសឥវ៉ាន់ហាមឃាត់ត្រួតពិនិត្យសុវត្ថិភាព
 ឥវ៉ាន់យួរដៃ

១.ល័ក្ខខ័ណ្ឌទូទៅ៖

អ្នកដំណើរម្នាក់ៗអាចយួរឥវ៉ាន់ឡើងយន្តហោះសម្រាប់ទម្ងន់ដែលអនុញាត្ត៖ ឥវ៉ាន់អនុញ្ញាត្តចំនួន២ដុំសម្រាប់អ្នកដំណើរលំដាប់ពាណិជ្ជកម្ម (Business Class) និងអនុញ្ញាត្តចំនួន១ដុំ សម្រាប់អ្នកដំណើរលំដាប់សេដ្ឋកិច្ច(Economic Class)។ រាល់ឥវ៉ាន់នីមួយៗត្រូវមានទម្ងន់មិនលើសពី ៧គីឡូក្រាម ហើយផលបូកខ្នាតទំហំទាំងបីមិនលើសពី១១៥សង់ទីម៉ែត្រ (56 cm x 36 cm x 23 cum) ឬ (22 x 14 x 9 inches)។ កម្ពុជាអង្គរអ៊ែរ បដិសេធឥវ៉ាន់មិនបានឆ្លងកាត់ការត្រួតពិនិត្យ និង តម្រូវអ្នកដំណើរ (ម្ចាស់ឥវ៉ាន់) យកឥវ៉ាន់នោះទៅត្រួតពិនិត្យក្នុងករណីដែលលើសបរិមាណ, ទម្ងន់ និងទំហំដែលបានកំណត់ខាងលើ។

និយាយជារួម អាកាសចរកម្ពុជាអង្គរអ៊ែរអនុវត្តតាមគោលការណ៍ស្តង់ដារឥវ៉ាន់អន្តរជាតិ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនអាកាសចរនីមួយៗប្រហែលប្រកាន់គោលនយោបាយលើឥវ៉ាន់រៀងៗខ្លួន។ ប្រសិនបើការធ្វើដំណើររបស់អ្នកមានពាក់ព័ន្ធនឹងការបន្តជើងហោះហើរទៅក្រុមហ៊ុនអាកាសចរដទៃទៀត អ្នកត្រូវឆែកព័ត៌មានអំពីឥវ៉ាន់របស់អ្នកជាមុន ជៀសវាងការខកជើងហោះហើរបន្តរបស់អ្នក។


២.ឥវ៉ាន់អនុញ្ញាត្តបន្ថែមមួយចំនួនទៀត៖

បន្ថែមលើទម្ងន់អនុញ្ញាត្ត អ្នកដំណើរទាំងឡាយអាចយួរឥវ៉ាន់មួយចំនួនដោយគ្មានការបង់ថ្លៃ ដែលត្រូវការប្រើក្នុងអំឡុងពេលធ្វើដំណើរ រួមមានដូចជា៖

●           កាបូបយួរដៃ កូនសៀវភៅ ឬកាបូបដៃស្រី្ត ជាដើម ដែលសក្តិសមក្នុងការយកតាមខ្លួន ដែលមិនត្រូវបានប្រើប្រាស់ជាវត្ថុផ្ទុកក្នុងគោលបំណងដឹកជញ្ជូន។

●           អាវក្រៅ អាវធំ កន្សែងបង់ក ឬភួយ

●           ឆ័ត្រ ឬឈើច្រត់ (លើកលែងឈើច្រត់មានមុខជាដែកស្រួច)

●           កុំព្យូទ័រយួរដៃ ម៉ាស៊ីនថតរូប ឬ/និង កែវយឹត

●           ទស្សនាវដ្តីសម្រាប់អាននៅលើយន្តហោះ

●           អាហារកូនង៉ែត កន្រ្តកកូនង៉ែត ឬគ្រែកូនង៉ែត សម្រាប់ប្រើនៅលើយន្តហោះ

●           កៅអីកង់ដែលអាចបត់បាន

●           ឈើច្រត់អ្នកពិការមួយគូ និង/ឬ ខ្សែក្រវ៉ាត់ និងឧបករណ៍សិប្បនិម្មិតរបស់ភ្ញៀវប្រើប្រាស់។