សំបុត្រអ្នកដំណើរ គឺជាកិច្ចសន្យារវាងក្រុមហ៊ុនអាកាសចរ និង អ្នកធ្វើដំណើរ។ អ្នកធ្វើដំណើរត្រូវការរក្សាសំបុត្រធ្វើដំណើរជាមួយខ្លួន ពីចាប់ដើមដល់បញ្ចប់នៃការធ្វើដំណើររបស់អ្នក ព្រោះវាត្រូវការប្រើសម្រាប់ពេលឆែកសំបុត្រ និងបំពេញបែបបទអន្តោប្រវេសន៍។
ចំពោះសំបុត្រជាសន្លឹក អ្នកធ្វើដំណើរត្រូវមានសំបុត្រផ្ទាល់រៀងៗខ្លួន ដែលបញ្ជាក់ពីសន្លឹកគូប៉ុងពិតប្រាកដសម្រាប់ជើងហោះហើរជាក់លាក់។
ចំពោះសំបុត្រអេឡិចត្រូនិច អ្នកធ្វើដំណើរគួរយកបង្កាន់ដៃសំបុត្រអេឡិចត្រូនិចដែលចេញពេលទិញសំបុត្រមកជាមួយខណៈពេលធ្វើដំណើរ។