ទំព័រដើម  >  កក់សំបុត្រយន្តហោះ  >  ប្តូរសំបុត្រឬប្តូរយកប្រាក់
 ប្តូរសំបុត្រឬប្តូរយកប្រាក់

សម្រាប់ការប្តូរយកប្រាក់វិញចំពោះសំបុត្រទិញតាមអ៊ិនធើណេតដោយប្រើប្រាស់ប័ណ្ណឥណទាន អ្នកអាចទំនាក់ទំនងការិយាល័យចេញសំបុត្ររបស់អាកាសចរជាតិ កម្ពុជា អង្គរអ៊ែរ ដែលនៅជិតលោកអ្នកបំផុត ឬបំពេញទម្រង់សុំប្តូរយកប្រាក់វិញ រួចផ្ញើរអ៊ីម៉េលមកកាន់អាសយដ្ឋាន refund_online@cambodiaangkorair.info ។ ការសងប្រាក់វិញ នឹងធ្វើការបង្វិលចូលដោយផ្ទាល់ទៅក្នុងគណនីប័ណ្ណឥណទានរបស់អ្នកដែលបានប្រើនៅពេលទិញសំបុត្រតាមអ៊ីនធើណេត។

សម្រាប់ការប្តូរយកសំបុត្រថ្មី រួមបញ្ចូលទាំងការកក់សំបុត្រឡើងវិញ ការប្តូរជើងហោះហើរថ្មី ឬការប្តូរគោលដៅធ្វើដំណើរ សូមទំនាក់ទំនងមកកាន់ការិយាល័យសំបុត្ររបស់អាកាសចរជាតិ កម្ពុជា អង្គរអ៊ែរ បន្ទាប់មក យើងខ្ញុំនឹងរៀបចំតាមតម្រូវការរបស់អ្នក។

សម្គាល់៖ យើងនឹងមិនអាចសម្រេចតាមសំណើររបស់អ្នក ករណីល័ក្ខខ័ណ្ណនៃថ្លៃសំបុត្រដែលអ្នកបានទិញ មិនអនុញ្ញាតការប្តូរសំបុត្រឬប្តូរយកប្រាក់វិញ។ ឬក្នុងករណីដែលអាចដំណើរការតាមសំណើរប្តូររបស់អ្នក ការប្រមូលចំណាយក្រៅលើការប្តូរសំបុត្រនិងការប្តូរយកប្រាក់វិញ នឹងត្រូវអនុវត្ត។