ការកក់ជើងហោះហើរ

ពិនិត្យជើងហោះហើរ

បញ្ចូលព័ត៌មានលំអិតនៃការកក់របស់អ្នក។ អ្នកដំណើរអន្តរជាតិទាំងអស់ត្រូវបង្ហាញនៅបញ្ជរឆែកឆេរ ២ ម៉ោងមុនពេលចេញដំណើរដើម្បីផ្ទៀងផ្ទាត់ឯកសារធ្វើដំណើររបស់អ្នក / កាបូបស្ពាយដែលបានឆែកមើលដើម្បីជៀសវាងការផ្ទុកទំនិញនៅច្រកទ្វារចូល។

វាលដែលសម្គាល់ដោយ * ត្រូវមាន។

បង្ហាញជម្រើសបន្ថែម

ការកក់សណ្ឋាគារ

ឥវ៉ាន់, កន្លែងអង្គុយ

icon-luggage ឥវ៉ាន់បន្ថែម

icon-prefer កៅអីដែលពេញចិត្ត

icon-luggage អាហារក្តៅ

icon-luggage អំណោយ

icon-luggage កន្លែងសំរាក

icon-luggage MAAS

ដំណើររបស់អ្នក

ព័ត៌មានជើងហោះហើរ

គោលការណ៍ និង ផែនការអាជីវកម្ម របស់​ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ​ឆ្នាំ២០២៣ ក្រោយ​ជំងឺកូវីដ-១៩

ព័ត៌មាន | 21.12.2022

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ គឺជាក្រុមហ៊ុនអាកាសចរណ៍ជាតិតែមួយគត់ ត្រូវបានបង្កើតឡើងក្រោមទម្រង់ចម្រុះរដ្ឋ និងឯកជន។ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូនផ្លូវអាកាស ទេសចរណ៍ជាតិ និងអភិវឌ្ឍសេដ្ឋកិច្ច ក្នុង​រយៈពេលជាង១០ឆ្នាំ កន្លងមកនេះ។ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានបន្តពង្រីកការហោះហើរទៅកាន់គោលដៅទេសចរណ៍សំខាន់ៗចំនួន ១៤ រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ រាជធានីហាណូយ ហូជីមិញ ដាណាំង ប៉េកាំង សៀងហៃ ក្វាងចូវ ហៃគូ ណាននីង ចិនចូវ ហាំងចូវ និងម៉ាកាវ។ 

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ​​ បានកំណត់ចក្ខុវិស័យរបស់ខ្លួន ជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេនៅកម្ពុជា និងជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេរបស់កម្ពុជា ដែលទទួល​បានវិញ្ញាបនបត្រសុវត្ថិភាព ពីសមាគមន៍ដឹកជញ្ចូនផ្លូវអាកាសអន្តរជាតិ (IOSA) និងជាសមាជិកផ្លូវការរបស់​អង្គការនេះចាប់ឆ្នាំ២០១៧  ដែលធ្វើឱ្យក្រុមហ៊ុនទទួលបាននូវការទទួលស្គាល់ ពីសុវត្ថិភាពជាលក្ខណៈ​អន្តរជាតិ និងទទួលបានការគាំទ្រពីអ្នកដំណើរ និងដៃគូនានាទាំងក្នុងប្រទេស និងអន្តរជាតិចាប់ពីពេលនោះ​មក។

ជំងឺកូវីដ-១៩ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ និងឧស្សាហកម្មអាកាសចរណ៍ ដែលធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍នានាមានការលំបាកក្នុងការធ្វើប្រតិបត្តិការហោះហើរ និងខ្លះត្រូវបានក្ស័យធន។ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ អាចរក្សាបាននូវប្រតិបត្តិការហោះហើរ និងបានពង្រីកការហោះហើរបន្ថែម ជាពិសេសទទួលបានជោគជ័យបំផុតសម្រាប់ការហោះហើរពី ភ្នំពេញ ទៅកាន់ ហូជីមិញ នៃប្រទេសវៀតណាម និងភ្នំពេញ ទៅកាន់ ក្វាងចូវ នៃប្រទេសចិន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានពង្រីកការផ្តល់សេវាកម្ម ដឹកទំនិញបន្ថែមទៀតរួមមាន សម្ភារៈបរិក្ខារពេទ្យ និងថ្នាំពេទ្យជាដើម។

នៅដើមឆ្នាំ២០២២នេះ ភ្ញៀវទេសចរណ៍អន្តរជាតិមានការកើនឡើងគួរឱ្យកត់សម្គាល់ចំនួន១.៥​៧​លាននាក់​ ស្មើនឹង១០ដង បើធៀបទៅនឹងឆ្នាំ២០២១ ជាពិសេសខេត្តសៀមរាបទទួលភ្ញៀវទេសចរណ៍ក្នុងស្រុក និងអន្តរជាតិសរុបចំនួន១.៨លាននាក់ កើនឡើង៨ដង បើធៀបនឹងឆ្នាំមុន យោងតាមតួលេខរបស់ក្រសួងទេសចរណ៍។ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានបន្ថែមជើងហោះហើរជាច្រើនទៅកាន់ ខេត្តសៀមរាប ខេត្តព្រះសីហនុ ទីក្រុងហូជីមិញ ទីក្រុងដាណាំង រាជធានីហាណូយ នៃប្រទេសវៀតណាម និងទីក្រុងចិនចូវ ទីក្រុងណាននីង នៃប្រទេសចិន ។ ឆ្នាំនេះ  ក្រុមហ៊ុនអាកាសចរណ៍ជាតិ  កម្ពុជា អង្គរ អ៊ែរ រំពឹងថានឹងដឹកអ្នកដំណើរ បានចំនួន២១៤,០០០នាក់។ ដោយមានការគាំទ្រពីម្ចាស់ភាគហ៊ុនទាំងអស់ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ មានគោលបំណងអភិវឌ្ឍ​ជើងហោះហើររបស់ខ្លួន ដោយគ្របដណ្តប់លើគោលដៅ ដែលមានសក្តានុពលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ អាស៊ីខាងកើត និងជាពិសេសទីផ្សាររបស់ប្រទេសចិន តាមរយៈការអភិវឌ្ឍគម្រោង «កិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្រ្តហោះហើរផ្លូវសូត្រ ហឺណាន-កម្ពុជា​-អាស៊ាន»(Henan-Cambodia-ASEAN-Air Silk Road Strategic Cooperation Agree​ment) ហើយក្រុមហ៊ុនក៏គ្រោងនឹងបង្កើតទីស្នាក់ការកណ្តាលទីពីរនៅក្នុងប្រទេសចិន។

ឆ្នាំ២០២៣ ខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ នឹងពង្រីកបន្ថែមនូវការហោះហើរជាច្រើនទៀតទៅកាន់ទីក្រុងហៃគូ ហាំងចូវ សៀងហៃ ប៉េកាំង នៃប្រទេសចិន និងសិង្ហបុរី ដែលអាចមានអ្នកដំណើរកើនឡើងចំនួន៦៥០,០០០នាក់ ប្រមាណជិត១០,០០០ជើង និងបាននាំយកនូវយន្តហោះថ្មី ATR72 មួយគ្រឿង និង Airbus A320 មួយគ្រឿង។ 

ឯកឧត្តម តឹករ៉េត សំរេច ប្រធានក្រុមប្រឹក្សាភិបាលមានប្រសាសន៍ថា រយៈពេលដ៏លំបាកបំផុតសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ របស់យើងបានឈានដល់ទីបញ្ចប់ហើយ យើងកំពុងតែសម្លឹងឆ្ពោះទៅកាន់អនាគតដ៏ត្រចះត្រចង់ ការរីកចម្រើនកាន់តែលឿន និងពង្រីកការហោះហើរបន្ថែមដោយនាំយកនូវវប្បធម៌ និងអរិយធម៌ខ្មែរទៅកាន់ពិភពលោក។

ចែករំលែក​លើ:

មានច្រើនទៀតនៅក្នុងផ្នែកនេះ

ព័ត៌មាន | 12.02.2020
សៀមរាប - ប៉េកាំង៖ សេចក្តីប្រកាសផ្លូវថ្មី

ក្រុមហ៊ុនអាកាសចរណ៍ជាតិនៃកម្ពុជា - ខេមបូឌាអង្គរអ៊ែរ (ខេ ៦) ប្រកាសចាប់ផ្តើមសេវាកម្មមិនឈប់ថ្មីរវាងក្រុងសៀមរាប (រីភី) និងទីក្រុងប៉េកាំង (ប៊ីជេអេស) សាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី ១៦ ខែធ្នូឆ្នាំ ២០១៦ ។ ..

អាន​បន្ថែម

ព័ត៌មាន | 24.07.2024
INVITATION FOR PROPOSAL

INVITATION FOR PROPOSAL

អាន​បន្ថែម

ព័ត៌មាន | 29.09.2022
ជើងហោះហើរថ្មីទៅកាន់ប្រទេសចិន រវាងរាជធានីភ្នំពេញ-ទីក្រុងណាននីង

ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ សូមណែនាំជើងហោះហើរថ្មីទៅកាន់ប្រទេសចិន រវាងរាជធានីភ្នំពេញ-ទីក្រុងណាននីង

អាន​បន្ថែម