គោលការណ៍ថ្មីដែលប្តូរពីប្រព័ន្ធគិតទម្ងន់មកជាកញ្ចប់នឹងមានសុពលភាពសម្រាប់ការទិញសំបុត្រចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះតទៅ។
១. កាបូបយួរដៃ៖សម្រាប់មនុស្សធំ កូនក្មេង និងទារក៖
|
ទិសដៅនៃការធ្វើដំណើរ |
ប្រភេទថ្នាក់ |
ចំនួន |
ទម្ងន់អតិបរមា ក្នុង១កញ្ចប់កញ្ចប់ |
ទំហំអតិបរមា |
---|---|---|---|---|---|
កាបូបយួរដៃ |
គ្រប់ទិសដៅ |
គ្រប់ថ្នាក់ |
១ |
៧គ.ក (១៥ផោន) |
- ១១៥ស.ម (៥៦ស.ម x ៣៦ស.ម x ២៣ស.ម) ឬ - ៤៥អ៊ីញ (២២” x ១១” x ៩”) |
សម្ភារៈតូចៗ (*) |
គ្រប់ទិសដៅ |
គ្រប់ថ្នាក់ |
១ |
(*)៖ កាបូបយួរដៃតូច (មានដូចជា)៖
- កាបូបដៃស្រ្តី សៀវភៅ ទស្សនាវដ្តី ម៉ាស៊ីនថតរូប សម្ភារៈអាហាររបស់កូនក្មេង ឬ ថង់ប្លាស្ទិច ចំនួន០១ ។ល។ ដែលមានទំហំមិនលើសពី (កម្ពស់ x ប្រវែង x ទទឹង) ៣០ស.ម x ២០ស.ម x ១០ស.ម / ១២” x ៧,៩” x ៣,៩”
- ស្រោមសម្រាប់ដាក់អាវធំ ចំនួន០១ ដែលមានទំហំមិនលើសពី ១១៤ស.ម x ៦០ស.ម x ១១ស.ម / ៤៥” x ២៤” x ៤,៣”
- កាបូបកំព្យូទ័រយួរដៃ ដែលមានទំហំមិនលើសពី ៤០ស.ម x ៣០ស.ម x ១០ស.ម / ១៦” x ១២” x ៧,៩”
- អ្នកធ្វើដំណើរ (លើកលែងតែទារក) អនុញ្ញាតឲ្យយកតែកាបូបយួរដៃតែមួយប៉ុណ្ណោះឡើងយន្តហោះ។ កាបូបនោះមិនត្រូវមានទំហំធំជាង ១១៥ស.ម / ៤៥ អ៊ីញ និងមានទម្ងន់អតិបរមា ៧គ.ក។
- ចំពោះកាបូបយួរដៃត្រូវមានទំហំសមល្មមដែលអាចដាក់ចូលក្រោមកៅអីអង្គុយនៅខាងមុខអ្នក ឬកន្លែងដាក់ឥវ៉ាន់នៅផ្នែកខាងលើ។ ឥវ៉ាន់ដែលរកឃើញថាលើសទម្ងន់ឬមិនមានការវេចខ្ចប់ត្រឹមត្រូវ នឹងត្រូវបានហាមឃាត់មិនឲ្យយកចូលយន្តហោះឡើយ។
- តាមច្បាប់ និងបទបញ្ញតិ្ត អ្នកធ្វើដំណើរអាចយកវត្ថុរាដាក់ក្នុងកាបូបយួរដៃបាន ដោយគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖
- វត្ថុរាវទាំងនោះត្រូវរក្សាក្នុងប្រអប់ ឬកំប៉ុងដាច់ដោយឡែកមិនលើសពី ១០០ម.ល។
- ប្រអប់ ឬកំប៉ុងសម្រាប់ដាក់វត្ថុរាវទាំងនោះត្រូវយួរចូលដាច់ដោយឡែកពីគេ ដាក់ក្នុងថង់ថ្លា មានរ៉តបិទជិត ឬក៏ថង់ដែលអាចចងបិទមុខបាន ថង់ទាំងនោះមិនអាចអោយផ្ទុកវត្ថុរាវបាន១លីត្រឡើយ។
- ថង់ប្លាស្ទិកទាំងនោះនឹងត្រូវឆែកក្នុងតំបន់សុវត្តិភាព។ អ្នកដំណើរត្រូវតម្រូវឱ្យបោះចោលវត្ថុរាវទាំងនោះក្នុងករណីមិនត្រឹមត្រូវតាមលក្ខខណ្ឌខាងលើ។
កំណត់ចំណាំ៖ រាល់សម្ភារៈយួរដៃមិនគិតថ្លៃទាំងឡាយដែលមិនគោរពតាមលក្ខខណ្ឌនឹងត្រូវបានគិតប្រាក់ដូចឥវ៉ាន់ទូទៅ ឬបដិសេធមិនឱ្យយកចូល មានដូចជា៖
- សម្ភារៈដែលត្រូវបានហាមឃាត់ ដោយច្បាប់ ឬបទបញ្ញត្តិដែលចែងដោយរដ្ឋ ឬប្រទេសគោលដៅ/ប្រទេសចេញដំណើរ/ចំណុចប្តូរគោលដៅ
- សម្ភារៈដែលពិនិត្យមើលទៅលើលក្ខណៈមួយចំនួនដែលឃើញថាមិនគួរអនុញ្ញាតិឱ្យយកចូលដូចជា ទម្ងន់ រូបរាង ទំហំ ឬខុសប្លែកពីធម្មតា។
២. កាបូបឥតគិតថ្លៃ៖
ការធ្វើដំណើរ |
ប្រភេទថ្នាក់ |
ចំនួន |
ទម្ងន់កញ្ចប់អតិបរមាក្នុង១កញ្ចប់ |
ទំហំអតិបរមា |
---|---|---|---|---|
ទាំងអស់ |
- Business. - Premium economy |
១ |
៣២គ.ក (៧០ផោន) |
១៥៨ស.ម(៦២ LI) |
Economy(*) |
១ |
២៣គ.ក (៥០ផោន) |
១៥៨ស.ម(៦២ LI) |
(*)៖ ករណីលើកលែង៖ សម្រាប់កៅអីតម្លៃទាប
- ជើងហោះហើរក្នុងប្រទេសកម្ពុជា៖ ១ កញ្ចប់កញ្ចប់
- ជើងហោះហើរផ្សេងៗ៖ មិនមាន (NIL)
- កូនក្មេងទទួលបានកាបូប Check-in ដូចជាមនុស្សធំដែរ។
- ទារកមិនត្រូវបានផ្តល់ជូននោះទេ។
- សម្រាប់ទារកទាំងអស់ត្រូវបានអនុញ្ញាតឱ្យយករទេះដែលអាចបត់បានចូលដោយឥតគិតថ្លៃ។
- រាល់សម្ភារៈទាំងឡាយដែលធ្ងន់ជាង៣២គ.ក នឹងមិនត្រូវបានដឹកជញ្ជូនដូចឥវ៉ាន់ធម្មតាទេ។
- ក្រុមហ៊ុនយើងខ្ញុំមិនទទួលឥវ៉ាន់ Check-in ដែលមានទំហំលើសពី ៣២០ស.ម/១២៦អ៊ីញទេ
- រាល់ឥវ៉ាន់ដែលលើសពី ១១៩ស.ម/៤៥” នឹងត្រូវបានកំណត់ថាជាឥវ៉ាន់លើសទំហំ និងគួរស្នើសុំដើម្បីធ្វើការរៀបចំនិងសម្រួលកន្លែងផ្ទុកឥវ៉ាន់លើយន្តហោះ។
៣. តម្លៃសម្រាប់កាបូបលើសទម្ងន់៖
គ.ក/កញ្ចប់កញ្ចប់ |
បង់ប្រាក់ជាមុន |
បង់ផ្ទាល់នៅព្រលានយន្តហោះ (*) |
បង់ទម្ងន់បន្ថែមនៅព្រលានយន្តហោះ (**) |
||||||
---|---|---|---|---|---|---|---|---|---|
១៥គ.ក/កញ្ចប់ |
២៣គ.ក/កញ្ចប់ |
៣២គ.ក/កញ្ចប់ |
ទម្ងន់បន្ថែម ២៣-៣២ |
២៣ គ.ក/កញ្ចប់ |
៣២គ.ក/កញ្ចប់ |
ទម្ងន់បន្ថែម ១៥-២៣ |
ទម្ងន់បន្ថែម ២៣-៣២ |
ទម្ងន់បន្ថែម ១៥-៣២ |
|
ជើងហោះហើរក្នុងស្រុក (រួមបញ្ចួលទាំងពន្ធ) |
២៣ |
៣៥ |
៤៨ |
១៣ |
៦៩ |
៩៦ |
៥០ |
៦០ |
៨០ |
ផ្លូវហោះហើររវាងកម្ពុជា និងវៀតណាម |
៣០ |
៤៦ |
៦៤ |
១៨ |
៦៥ |
៨៥ |
៥០ |
៦០ |
៨០ |
ផ្លូវហោះហើររវាង កម្ពុជា និង ចិន |
៣៩ |
៦៣ |
៨០ |
១៧ |
៩០ |
១២០ |
៥០ |
៦០ |
៨០ |
ផ្លូវហោះហើរផ្សេងទៀត |
៤៩ |
៧៣ |
៩០ |
២៧ |
១០០ |
១៣០ |
៦០ |
៧០ |
៩០ |
(*) សម្រាប់ករណីដែលអ្នកធ្វើដំណើរមិនមានកាបូប Check-in ឬអ្នកធ្វើដំណើរមានកាបូបច្រើនលើសកំណត់។
(**) សម្រាប់ករណីដែលអ្នកធ្វើដំណើរធ្វើការបង់ប្រាក់ជាមុន និងចង់បន្ថែមទម្ងន់ឥវ៉ាន់ប៉ុន្តែមិនទាន់បានបង់ប្រាក់។
- រូបិយប័ណ្ឌ៖ ដុល្លារ
- ចំនួនដែលត្រូវចំណាយក្នុងការធ្វើដំណើរ១ដង៖
៤. ឥវ៉ាន់លើសទំហំ៖
- ឥវ៉ាន់ដែលមានទំហំលើសពី១១៩ស.ម/៤៥” នឹងត្រូវបានកំណត់ថាជាឥវ៉ាន់ដែលលើសទម្ងន់។
- ក្នុងករណីលើសទំហំ អ្នកដំណើរត្រូវធ្វើការបង់ប្រាក់បន្ថែមលើឥវ៉ាន់ដែលលើសនោះដូចខាងក្រោម៖
ធ្វើដំណើរក្នុងប្រទេស |
ធ្វើដំណើរទៅក្រៅប្រទេស |
|
---|---|---|
តម្លៃសម្រាប់ឥវ៉ាន់លើសទំហំ |
៨០ដុល្លារ/កញ្ចប់ |
១០០ដុល្លារ/កញ្ចប់ |
- ក្នុងករណីលើសទំហំ អ្នកធ្វើដំណើរគួរទិញទម្ងន់បន្ថែម។
- ឥវ៉ាន់ដែលមានលើសទំហំហាមមិនឱ្យលើសពី៣២គ.ក។
ទំនាក់ទំនង
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកភ្នាក់ងារជំនួយយើងខ្ញុំដូចខាងក្រោម៖
អ៊ីម៉ែល៖ helpdesk_online_2@cambodiaangkorair.com
ទូរស័ព្ទ៖ (+855) 23 6660 330
ថ្ងៃធ្វើការចាប់ពីថ្ងៃច័ន្ទ ដល់សុក្រ (ម៉ោង០៨:០០ព្រឹក ដល់ម៉ោង ១២:០០ថ្ងៃត្រង់ និងពីម៉ោង០១:៣០រសៀល ដល់ម៉ោង០៥:៣០ល្ងាច)