កៅអីថ្នាក់សន្សំសំចៃពិសេស
ក្រុមហ៊ុនអាកាសចរជាតិកម្ពុជាអង្គរអ៊ែរកំពុងអនុវត្ដកម្មវិធីបំរើអ្នកដំណើរនិងណែនាំអំពីការដោះស្រាយសំបុត្រថ្នាក់សន្សំសំចៃពិសេស (លេខកូដសេវាកម្ម៖ W/I/Z) លើជើងហោះហើរទាំងអស់ក្នុងប្រទេស និងអន្ដរជាតិដោយយន្ដហោះ ATR72 និង A320/A321 សម្រាប់តែ K6 ដូចខាងក្រោម៖
១.ក្របខ័ណ្ឌនៃសកម្មភាព៖
-
លក្ខណៈសម្បត្ដិនៃសេវាកម្មនេះ និងការណែនាំអំពីការដោះស្រាយសំបុត្រថ្នាក់សន្សំសំចៃពិសេសលើជើងហោះហើរអន្ដរជាតិ និងក្នុងប្រទេសសម្រាប់ K6 ដែលអនុវត្ដដោយយន្ដហោះ ATR72 និង A320/A321។
-
មិនអនុវត្តសម្រាប់ជើងហោះហើររួមគ្នាអន្តរជាតិដែលអនុវត្ដដោយក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត។
២.ផ្ដល់អាទិភាពសម្រាប់សេវាកម្ម និងរៀបចំកៅអីអង្គុយ
-
អ្នកដំណើរថ្នាក់សន្សំសំចៃពិសេសនឹងមានអាទិភាពខ្ពស់ជាងបើធៀបនឹងអ្នកដំណើរថ្នាក់សន្សំសំចៃនៅក្នុងគ្រប់ពេលនិងគ្រប់ទីកន្លែងនៅក្នុងបណ្តាញសេវាកម្ម។
-
អ្នកដំណើរថ្នាក់សន្សំសំចៃពិសេសនឹងបានរៀបចំកន្លែងអង្គុយពីជួរទី ១៥ ដល់ជួរទី ១៥ របស់យន្តហោះ ATR និងជួរទី ១របស់យន្តហោះ A 320 លើកលែងតែអ្នកកក់សំបុត្រផ្សេង។ ព្រមទាំងមិនបានប៉ះពាល់ដល់កន្លែងណាមួយនៃជួរកៅអីទាំងនេះ និងក្រុមអនុវត្ដការហោះហើរ ឬបុគ្គលិកបច្ចេកទេសអង្គុយនៅកៅអីរបស់អ្នកដំណើរ ខណៈដែលមិនទាន់បំពេញភារកិច្ចឡើយ។
-
បន្ទាប់ពីរៀបចំកៅអីទាំងអស់សម្រាប់អ្នកដំណើរថ្នាក់សន្សំសំចៃពិសេស ហើយចំណែកកៅអីនៅសេសសល់នឹងត្រូវបានរៀបចំសម្រាប់អ្នកដំណើរថ្នាក់សន្សំសំចៃ (បើចាំបាច់)។
៣.សេវាកម្មពិនិត្យមុនពេលឡើងយន្ដហោះ៖
-
អ្នកដំណើរថ្នាក់សន្សំសំចៃពិសេសនឹងត្រូវបានបំរើនៅកន្លែងពិនិត្យពិសេសដោយឡែកចំពោះអ្នកដំណើរថ្នាក់សន្សំសំចៃមុនពេលឡើងយន្ដហោះ។ យើងខ្ញុំបានរៀបចំអេក្រង់ FID ដាច់ដោយឡែកសម្រាប់សំបុត្រថ្នាក់សន្សំសំចៃពិសេស។ ឧទាហរណ៍៖ប្រសិនបើមានចំនួន ២ ឬ ៣ កន្លែងបំពេញបែបបទសម្រាប់ ATR72 ហើយមានបន្ទប់ដោយឡែកមួយសម្រាប់សំបុត្រថ្នាក់សន្សំសំចៃពិសេស និងចំណែកនៅសេសសល់សម្រាប់សំបុត្រថ្នាក់សន្សំសំចៃ។
-
ក្នុងករណីគ្មានអ្នកដំណើរថ្នាក់សន្សំសំចៃពិសេសបំពេញបែបបទ គឺបុគ្គលិកបំពេញបែបបទនឹងអញ្ជើញអ្នកដំណើរ ថ្នាក់សន្សំសំចៃមកបំពេញបែបបទឡើងយន្ដហោះនៅកន្លែងសម្រាប់អ្នកដំណើរថ្នាក់សន្សំសំចៃពិសេសរហូតមកពេលអ្នកដំណើរថ្នាក់សន្សំសំចៃពិសេសមានវត្ដមាននៅកន្លែងបំពេញបែបបទ។ អ្នកដំណើរថ្នាក់សន្សំសំចៃមិនបានបំពេញបែបបទឡើងយន្ដហោះនៅកន្លែងបំពេញបែបបទសម្រាប់អ្នកដំណើរ ថ្នាក់សន្សំសំចៃពិសេស។
៤.ការជួយផ្ញើឥវ៉ាន់ដោយឥតគិតថ្លៃ៖
- នាំយកតាមឥវ៉ាន់៖
Class
Number of piece(s)
Total weight
Dimentions each baggage
(L x H x D)Adult
Child
Infant
Cm
Inch
W/I/Z
1
7kg
7kg
7kg
56 x 36 x 23
22 x 14 x 9
K6 អាចមិនយល់ព្រមការដឹកជញ្ជូនឥវ៉ាន់ដែលអ្នកដំណើរមិនចុះឈ្មោះផ្ញើឥវ៉ាន់ជាមុន ហើយអាចតម្រូវឱ្យអ្នកដំណើរពិនិត្យឥវ៉ាន់របស់ខ្លួនក្នុងករណីដែលឥវ៉ាន់លើសចំនួន ឬទម្ងន់ ទំហំដូចបានបញ្ជាក់ខាងលើ។
- ចុះឈ្មោះផ្ញើឥវ៉ាន់៖
Class
Total weight
Dimentions each baggage
(L x H x D)Adult
Child
Infant
Cm
Inch
W/I/Z
40kg
40kg
20kg
203
79.5
៥.សេវាកម្មនៃបន្ទប់រង់ចាំ៖
-
អ្នកដំណើរថ្នាក់សន្សំសំចៃពិសេសនឹងត្រូវបានផ្ដល់បន្ទប់រង់ចាំដូចអ្នកដំណើរប្រើសំបុត្រថ្នាក់ពាណិជ្ជកម្ម។
-
មិនអនុវត្ដសម្រាប់ជើងហោះហើរក្នុងប្រទេសរបស់ K6 ដោយសារមិនមានបន្ទប់រង់ចាំដូចថ្នាក់ពាណិជ្ជកម្មនៅអគារទទួលអ្នកដំណើរក្នុងប្រទេសនៅព្រលានយន្ដហោះនោះទេ។
៦.សេវាកម្មឡើងយន្ដហោះ៖
-
អ្អ្នកដំណើរថ្នាក់សន្សំសំចៃពិសេសនឹងបានឡើងយន្ដហោះ តាមច្រកចូលដោយឡែក ហើយចំពោះអ្នកដំណើរថ្នាក់សន្សំសំចៃ
-
ទៅតាមច្រកទ្វារយន្ដហោះ។ ប្រសិនបើជើងហោះហើរមានអ្នកដំណើរថ្នាក់ពាណិជ្ជកម្ម ថ្នាក់សន្សំសំចៃពិសេសនិងថ្នាក់សន្សំសំចៃ គឺអ្នកដំណើរថ្នាក់សន្សំសំចៃពិសេសបានឡើងយន្ដហោះរួមជាមួយអ្នកដំណើរថ្នាក់ពាណិជ្ជកម្ម។
-
ក្នុងករណីសេវាកម្មបញ្ជូនអ្នកដំណើរឡើងយន្ដហោះដោយឡានក្រុងដែលជំនួសស្ពានអាកាសនៅព្រលានយន្ដហោះ គឺអ្នកដំណើរថ្នាក់សន្សំសំចៃពិសេសនឹងបានឡើងឡានក្រុងជាមួយអ្នកដំណើរថ្នាក់សន្សំសំចៃ។
-
អ្នកកដំណើរថ្នាក់សន្សំសំចៃពិសេសនឹងបានឡើងយន្ដហោះមុនអ្នកដំណើរថ្នាក់សន្សំសំចៃ។
៧.សេវាកម្មបំរើលើយន្ដហោះ៖
- អ្នកដំណើរថ្នាក់សន្សំសំចៃពិសេសនឹងទទួលសេវាកម្មបំរើដូចអ្នកដំណើរថ្នាក់សន្សំសំចៃក្នុងជើងហោះហើរដូចគ្នាដែរ។
៨.សេវាកម្មចុះយន្ដហោះ៖
-
អ្នកដំណើរថ្នាក់សន្សំសំចៃពិសេសនឹងបានចុះយន្ដហោះមុនអ្នកដំណើរថ្នាក់សន្សំសំចៃ។
-
ក្នុងករណីសេវាកម្មទទួល និងបញ្ជូនអ្នកដំណើរឡើងយន្ដហោះដោយឡានក្រុងដែលជំនួសស្ពានអាកាសនៅព្រលានយន្ដហោះ គឺអ្នកដំណើរថ្នាក់សន្សំសំចៃពិសេសនឹងបានឡើងឡានក្រុងជាមួយអ្នកដំណើរថ្នាក់សន្សំសំចៃ។
ស្តង់ដានៃសេវាកម្មនិងណែនាំការប្រើសំបុត្រថ្នាក់សន្សំសំចៃពិសេសនេះ ដែលត្រូវបានអនុវត្ដសម្រាប់ជើងហោះហើរទាំងអស់ក្នុងប្រទេសនិងអន្ដរជាតិ ដោយយន្ដហោះ ATR72 និង A320/A321 សម្រាប់ K6 នឹងមានសុពលភាពចាប់ពីថ្ងៃទី ១៥ កុម្ភៈឆ្នាំ ២០១៧ និងជំនួសលិខិតលេខ 374/K6-2015 ៖ ចុះថ្ងៃទី ២៥ សីហា ឆ្នាំ ២០១៥ ចាប់តាំងពីថ្ងៃចេញប្រកាសតទៅ។