ការកក់ជើងហោះហើរ

ពិនិត្យជើងហោះហើរ

បញ្ចូលព័ត៌មានលំអិតនៃការកក់របស់អ្នក។ អ្នកដំណើរអន្តរជាតិទាំងអស់ត្រូវបង្ហាញនៅបញ្ជរឆែកឆេរ ២ ម៉ោងមុនពេលចេញដំណើរដើម្បីផ្ទៀងផ្ទាត់ឯកសារធ្វើដំណើររបស់អ្នក / កាបូបស្ពាយដែលបានឆែកមើលដើម្បីជៀសវាងការផ្ទុកទំនិញនៅច្រកទ្វារចូល។

វាលដែលសម្គាល់ដោយ * ត្រូវមាន។

បង្ហាញជម្រើសបន្ថែម

ការកក់សណ្ឋាគារ

ឥវ៉ាន់, កន្លែងអង្គុយ

icon-luggage ឥវ៉ាន់បន្ថែម

icon-prefer កៅអីដែលពេញចិត្ត

icon-luggage អាហារក្តៅ

icon-luggage អំណោយ

icon-luggage កន្លែងសំរាក

icon-luggage MAAS

ដំណើររបស់អ្នក

ព័ត៌មានជើងហោះហើរ

SEA Games Press Release

ភ្នំពេញ, ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ មានកិតិ្ដយស ក្នុងការដឹកជញ្ជូនភ្ញៀវពិសេសរបស់យើងដែលជាក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ដើម្បីចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាអាស៊ាន៖ ស៊ីហ្គេមលើកទី៣២ ដែលជាព្រឹត្តិការណ៍កីឡាដ៏មហាអស្ចារ្យ នៅព្រះរាជាណាចក្រកម្ពុជា។ ជើងហោះហើរលេខ K6 813 ចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិតានសូនញាត្ត ទីក្រុងហូជីមិញ នៃប្រទេសវៀតណាម នៅម៉ោង០៨:៣០ព្រឹក  និងត្រូវចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង០៩:១៥ព្រឹក។

ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ជាតិ ក្រុមហ៊ុនពិតជាមានកិត្តិយសក្នុងការដើរតួនាទីយ៉ាងសំខាន់ ដោយបានដឹកជញ្ជូនក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម អត្តពលិក និងអ្នកគាំទ្រផ្សេងៗទៀតមកពីគ្រប់បណ្ដាប្រទេសដែលមកចូលរួមព្រឹត្តិការណ៍នេះ។ ដោយមានការយកចិត្តទុកដាក់ ចាប់ពីកន្លែងទទួលអ្នកដំណើរនៅទីក្រុងហូជីមិញ រហូតមកដល់ប្រទេសកម្ពុជា ក្រុមកីឡាករទាំងអស់បានមកដល់គោលដៅដោយសុវត្ថិភាព ផាសុកភាព និងទាន់ពេលវេលាតាមការគ្រោងទុករបស់ពួកគេ។ 

ក្នុង​ឱកាស​ដ៏ពិសេស​នៃ​ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នេះ​ ហើយក៏ជាក្រុមហ៊ុនអាកាសចរណ៍ផ្លូវការដែលតំណាងអោយរដ្ឋាភិបាល ក្នុងការជួយផ្សព្វផ្សាយយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣ កម្ពុជា អង្គរ អ៊ែរ នឹងបង្កើនជើងហោះហើរទាំងក្នុង និងក្រៅប្រទេស ជាពិសេសក្រុមហ៊ុននឹងបង្កើនជើងហោះហើរជារៀងរាល់ថ្ងៃរវាង ភ្នំពេញ និងហាណូយ។ មិនតែប៉ុណ្ណោះ ពួកយើងក៏ជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់ដែលរក្សាជើងហោះហើរក្នុងស្រុក (ភ្នំពេញ-សៀមរាប, សៀមរាប-ព្រះសីហនុ) និងពីហូជីមិញ ទៅកាន់ខេត្តព្រះសីហនុផងដែរ។​ ក្រុមហ៊ុននឹងធានាក្នុងការផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះដល់អ្នកដំណើរទាំងអស់ និងក្រុមអត្តពលិកផ្សេងទៀតដែលមកស្វែងរកភាពជោគជ័យក្នុងការប្រកួតរបស់ពួកគេ។ 

ជាការពិតណាស់ កម្ពុជា អង្គរ អ៊ែរ ជាក្រុមហ៊ុនអាកាសចរណ៍ជាតិដំបូងគេ និងតែមួយគត់របស់ប្រទេសកម្ពុជាដែលទទួលបានវិញ្ញាបនប័ត្រសុវត្ថិភាព IOSA ពីសមាគមន៍ដឹកជញ្ចូនផ្លូវអាកាសអន្តរជាតិ IATA។ អ្នកដំណើរទាំងអស់អាចហោះហើរប្រកបដោយទំនុកចិត្ត ពីព្រោះក្រុមហ៊ុនអនុវត្តតាមស្តង់ដារសុវត្ថិភាពជាតិ និងអន្ថរជាតិខ្ពស់បំផុត ហើយនៅតែបន្តផ្តល់ជូននូវបទពិសោធន៍ហោះហើរប្រកបដោយសុវត្ថិភាព និងផាសុកភាព នូវរាល់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ។ 

សូមអរគុណចំពោះការជ្រើសរើសហោះហើរជាមួយ កម្ពុជា អង្គរ អ៊ែរ ក្រុមហ៊ុនយើងខ្ញុំសូមជូនពរដល់កីឡាករ-កីឡាការិនីទាំងអស់ ដែលបានមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាដ៏ធំនេះអោយជួបតែសំណាងល្អ និងទទួលបានភាពជោគជ័យ។

សូមចូលរួមអបអរសាទរព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ទាំងអស់គ្នា ហើយធ្វើដំណើរតាម កម្ពុជា អង្គរ អ៊ែរ ដើម្បីទទួលបានបទពិសោធន៍ដ៏មានផាសុកភាព និងភាពកក់ក្តៅក្នុងការស្នាក់នៅព្រះរាជាណាចក្រកម្ពុជា។

ដើម្បីទិញសំបុត្រ សូមទំនាក់ទំនងទៅកាន់៖

គេហទំព័រ៖ www.cambodiaangkorair.com

ទីស្នាក់ការកណ្តាលនៅប្រទេសកម្ពុជា៖ (+855) 23 6666 788 / (+855) 23 666 789 / (+855) 23 6666 787

ការិយាល័យនៅប្រទេសចិន៖ (+86) 20 8331 0123 / (+86) 20 8331 2213

ការិយាល័យនៅប្រទេសវៀតណាម៖ (+84) 28 35471 767

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមអ៊ីមែលរបស់យើង៖ helpdesk_online_2@cambodiaangkorair.com

Share on:

មានច្រើនទៀតនៅក្នុងផ្នែកនេះ

សេចក្តី​ប្រកាស​ព័ត៌មាន | 21 March 2024
Add Promotion fare for summer deal.

Add Promotion fare for summer deal.

Read more

សេចក្តី​ប្រកាស​ព័ត៌មាន | 21 March 2024
Add​ Penalties/Changes of route HKG-ROR

Add​ Penalties/Changes of route HKG-ROR

Read more

សេចក្តី​ប្រកាស​ព័ត៌មាន | 31 March 2022
Details Refund Policy for flights Phnom Penh to Zhengzhou

Details Refund Policy for flights Phnom Penh to Zhengzhou

Read more