ការកក់ជើងហោះហើរ

ពិនិត្យជើងហោះហើរ

បញ្ចូលព័ត៌មានលំអិតនៃការកក់របស់អ្នក។ អ្នកដំណើរអន្តរជាតិទាំងអស់ត្រូវបង្ហាញនៅបញ្ជរឆែកឆេរ ២ ម៉ោងមុនពេលចេញដំណើរដើម្បីផ្ទៀងផ្ទាត់ឯកសារធ្វើដំណើររបស់អ្នក / កាបូបស្ពាយដែលបានឆែកមើលដើម្បីជៀសវាងការផ្ទុកទំនិញនៅច្រកទ្វារចូល។

វាលដែលសម្គាល់ដោយ * ត្រូវមាន។

បង្ហាញជម្រើសបន្ថែម

ការកក់សណ្ឋាគារ

ឥវ៉ាន់, កន្លែងអង្គុយ

icon-luggage ឥវ៉ាន់បន្ថែម

icon-prefer កៅអីដែលពេញចិត្ត

icon-luggage អាហារក្តៅ

icon-luggage អំណោយ

icon-luggage កន្លែងសំរាក

icon-luggage MAAS

ដំណើររបស់អ្នក

ព័ត៌មានជើងហោះហើរ

គោលការណ៍ណែនាំអតិថិជន គោលការណ៍ណែនាំអតិថិជន

តារាងពិន្ទុ

 

តារាងពិន្ទុប្តូរយករង្វាន់ជាសំបុត្រយន្តហោះ
តារាងខាងក្រោមសំរាប់ជើងហោះហើរមួយជើង

ជើងហោះហើរ (គោលដៅចេញដំណើរ - គោលដៅទៅដល់) ពិន្ទុសម្រាប់ប្តូ​រ​យកសំបុត្រយន្តហោះតាមប្រភេទផ្លូវហោះហើរ ពិន្ទុផ្តល់ជូនសំរាប់ផ្លូវហោះហើរនីមួយៗ
REPPEK (v.v) ក្រុងសៀមរាប- ក្រុងប៉េកាំង
(រឺ ផ្ទុយទៅវិញ)
18,000 2,000
REPCAN (v.v) ក្រុងសៀមរាប- ក្រុងក្វាងចូវ
(រឺ ផ្ទុយទៅវិញ)
11,500 1,200
PNHCAN (v.v) ក្រុងភ្នំពេញ- ក្រុងក្វាងចូវ
(រឺ ផ្ទុយទៅវិញ)
16,400 1,800
REPPVG (v.v) ក្រុងសៀមរាប- ក្រុងសៀងហៃ
(រឺ ផ្ទុយទៅវិញ)
15,400 1,700
PNHPVG (v.v) ក្រុងភ្នំពេញ- ក្រុងសៀងហៃ
(រឺ ផ្ទុយទៅវិញ)
17,800 1,900
REPBKK (v.v) ក្រុងសៀមរាប- ក្រុងបាងកក
(រឺ ផ្ទុយទៅវិញ)
4,900 500
REPSGN (v.v) ក្រុងសៀមរាប- ក្រុងហូជីមិញ
(រឺ ផ្ទុយទៅវិញ)
9,600 1,000
KOSSGN (v.v) ក្រុងព្រះសីហនុ- ក្រុងហូជីមិញ
(រឺ ផ្ទុយទៅវិញ)
5,300 500
PNHSGN (v.v) ក្រុងភ្នំពេញ- ក្រុងហូជីមិញ
(រឺ ផ្ទុយទៅវិញ)
9,000 1,000
REPDAD (v.v) ក្រុងសៀមរាប- ក្រុងដាណាង
(រឺ ផ្ទុយទៅវិញ)
10,200 1,100
REPHAN (v.v) ក្រុងសៀមរាប- ក្រុងហាណូយ
(រឺ ផ្ទុយទៅវិញ)
9,800 1,000
REPKOS (v.v) ក្រុងសៀមរាប- ក្រុងព្រះសីហនុ
(រឺ ផ្ទុយទៅវិញ)
8,300 900
KOSPNH (v.v) ក្រុងព្រះសីហនុ- ក្រុងភ្នំពេញ
(រឺ ផ្ទុយទៅវិញ)
5,900 600
PNHREP (v.v) ក្រុងភ្នំពេញ- ក្រុងសៀមរាប
(រឺ ផ្ទុយទៅវិញ)
5,900 600
KH-CN & Others Other Flights between Cambodia – China & other countries 13,400 1,400

ការចុះឈ្មោះ

  • ចូលទៅកាន់គេហទំព័ររបស់ កម្ពុជា អង្គរ អ៊ែរ (www.cambodiaangkorair.com),
  • ជ្រើសយកពាក្យថា AngkorWards ដើម្បីធ្វើការចុះឈ្មោះ http://angkorwards.cambodiaangkorair.com/
  • អនុវត្តតាមការណែនាំ និងបញ្ចូលពត៌មានរបស់សមាជិកដើម្បីធ្វើការចុះឈ្មោះ
  • កម្ពុជា អង្គរ អ៊ែរ នឹងផ្ញើសារទៅកាន់អ៊ីម៉ែលដែលអ្នកបានធ្វើការចុះឈ្មោះដើម្បីបញ្ជាក់
  • បន្ទាប់មកអតថិជនត្រូវចុតនៅលើ link នៅក្នុងសារនោះដើម្បីធ្វើការផ្ទៀងផ្ទាត់ជាលើកចុងក្រោយ
    ពណ៌មានចាំបាច់ដើម្បីចុះឈ្មោះជាសមាជិក
    • ឈ្មោះពេញ (មានបញ្ជាក់ដូចក្នុងលិខិតឆ្លងដែន/អត្តសញ្ញណប័ណ្ណ)
    • ភេទ
    • ថ្ងៃខែឆ្នាំកំណើត
    • លេខលិខិតឆ្លងដែន/លេខអត្តសញ្ញាណប័ណ្ណ
    • លេខទូរសព្ទ
    • អ៊ីម៉ែល

ការសន្សំពិន្ទ

  • បន្ទាប់ពីអតថិជនបានធ្វើការហោះហើរ សមាជីត្រូវចូលទៅកាន់គេហទំព័ររបស់ កម្ពុជា អង្គរ អ៊ែរ ហើយចូលទៅកាន់ គណនីរបស់លោកអ្នក
    ជ្រើសយកពាក្យថា “Earn Point” ដើម្បីចូលទៅទំព័របន្ថែមពិន្ទ http://angkorwards.cambodiaangkorair.com/en/Account/ViewPoint
  • ជ្រើសយកពាក្យថា “Add Point”ដូចបានបង្ហាញនៅក្នុងរូបខាងក្រោម
  • សមាជិកត្រូវបញ្ចូលលេខសំបុត្រដែលបានធ្វើការហោះហើររួចរាល់នៅក្នុង “Add Ticket No”
    លក្ខខណ្ឌក្នុងការបន្ថែមពិន្ទ
    • ការហោះហើរត្រូវបានដំណើរការដោយ កម្ពុជា អង្គរ អ៊ែរ (រួមបញ្ចូលទាំងការហោះហើរដោយ Charter Flights)
    • សំបុត្រចេញដោយក្រុមហ៊ុនអាកាសជាតិ កម្ពុជា អង្គរ អ៊ែរ ដែលមានលេខសំបុត្រផ្តើមដោយ ១៨៨
    • ជើងហោះហើរដែលមានការចែករំលែកមិនត្រូវបានអនុញ្ញាតឡើយ
    • ពិន្ទបន្ថែមសម្រាប់ជើងហោះហើរតម្រូវ ឱ្យសមាជិកនោះមានឈ្មោះត្រឹមត្រូវដូចនៅក្នុងសំបុត្រ។

ជើងហោះហើរដែលត្រូវប្តូរយកសំបុត្ររង្វាន់

នៅការិយាល័យលក់សំបុត្រ

  • សមាជិក (ឫអ្នកដែលត្រូវបានអនុញ្ញាត យោងតាម សំណុំបែបបទអនុញ្ញាតអាចមានសិទ្ធិ ជសមាជិក) ត្រូវទៅកាន់ការិយាល័យសំបុត្ររបស់ កម្ពុជា អង្គរ អ៊ែរ នៅរាជធានីភ្នំពេញ ដើម្បីទទួលបានការណែនាំ
  • បុគ្គលិករបស់​កម្ពុជា អង្គរ អ៊ែរ នឹងណែនាំអតថិជនក្នុងការបំពេញពាក្យស្នើសុំដើម្បីទទួលបានសំបុត្ររង្វាន់
  • សមាជិកត្រូវ បំពេញពាក្យស្នើសុំ ហើយប្រគល់ជូនបុគ្គលិករបស់ កម្ពុជា អង្គរ អ៊ែរ ដោយភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន
  • សមាជិកត្រូវបង់ប្រាក់ពន្ធ ប្រាក់សេវា នឹងប្រាក់ ៥ដុលាផ្សេងទៀតសម្រាប់ការចេញសំបុត្ររង្វាន់
  • បុគ្គលិករបស់ កម្ពុជា​ អង្គរ អ៊ែរ ទទួលប្រាក់​ពីសមាជិក ហើយចេញសំបុត្ររង្វាន់ជូន អតថិជន បន្ទាប់មកត្រូវកាន់ពិន្ទពីក្នុងគណនីរបស់សមាជិក
  • បុគ្គលិករបស់ កម្ពុជា អង្គរ អ៊ែរ ត្រូវជូនដំណឹងដល់សមាជីកអំពីការកាត់ពិន្ទពីក្នុងគណនី របស់សមាជិក
  • សមាជិកត្រូវចូលទៅកាន់គណនីរបស់ខ្លួនដើម្បីពិនិត្យមើលពិន្ទដែលបានកាត់ក្នុងការប្តូរ យកសំបុត្ររង្វាន់


ដំណើរការលើប្រព័ន្ធ

  • បន្ទាប់ពីបានធ្វើការហោះហើរ សមាជិកត្រូចូលទៅគេហទំព័ររបស់ កម្ពុជា អង្គរ អ៊ែរ ហើយចូលទៅកាន់គណនីរបស់ពួកគាត់
  • សមាជិកត្រូវជ្រើសយកពាក្យថា “Redeem” ដើម្បីចូលទីកាន់គេហទំព័រមួយទៀត http://angkorwards.cambodiaangkorair.com/en/Redeem
  • សមាជិកត្រូវបំពេញពណ៌មានតាមការណែនាំដើម្បីប្តូរយកសំបុត្ររង្វាន់ ដោយក្នុងនោះសមាជិកត្រូវបង់ប្រាក់ពន្ធ ប្រាក់សេវា សំបុត្ររង្វាន់នេះមិនអាចប្តូរយកជាសាច់ប្រាក់ វិញបានទេ បន្ទាប់មកពិន្ទនៅក្នុងគណនីរបស់សមាជិក
  • ប្រព័ន្ធរបស់ កម្ពុជា អង្គរ អ៊ែរ នឹងធ្វើការកាត់ពិន្ទ កាត់ប្រាក់ និងចេញសំបុត្ររង្វាន់
  • សមាជិកនឹងទទួលបានអ៊ីម៉ែលនៃការចេញសំបុត្ររង្វាន់ ដែលក្នុងនោះមានបញ្ជាក់ពីការបង់ប្រាក់ពន្ធ និងប្រាក់សេវាតែប៉ុណ្ណោះ
  • ត្រូវចូលទៅកាន់គណនីរបស់ខ្លួនដើម្បីពិនិត្យមើលពិន្ទដែលបានកាត់ចំពោះការប្តូរយក សំបុត្ររង្វាន់

លក្ខខណ្ឌក្នុងការប្តូរយកសំបុត្ររង្វាន់:

  • ត្រូវបានអនុវត្តសម្រាប់ជើងហោះហើរទៀងទាត់ ដំណើរការផ្ទាល់ដោយក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ (មិនត្រូវបានអនុវត្តចំពោះ Charter Flights)
  • ដើម្បិប្តូរយកសំបុត្ររង្វាន់នៅការិយាល័យលក់សំបុត្ររបស់ កម្ពុជា អង្គរ អ៊ែរ សមាជិកត្រូវមក ចេញសំបុត្ររង្វាន់ ៣ថ្ងៃមុនការហោះហើរ
  • ចំនួនពិន្ធដែលត្រូវប្តូរយកជាសំបុត្ររង្វាន់ត្រូវយោងទៅលើ តារាងពិន្ធប្តូរយកសំបុត្ររង្វាន់
  • របស់ ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ
  • ពិន្ទចំណាយដំបូង និងត្រូវបានកាត់ជាលើកដំបូង
  • ចំនូនពិន្ទដែលត្រូវបានកាត់​ គឺជាពិន្ទដែលបានបូកបញ្ចុលពីរាល់ការហោះហើរ
  • សំបុត្ររង្វាន់មានសុពលភាពរយៈពេល ១ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃការចាប់ផ្តើមនៃការធ្វើ ដំណើរ
  • លេខសម្គាល់/សំបុត្ររង្វាន់មិនត្រូវបានអនុញ្ញាតឱ្យប្តូរយកជាពិន្ទវិញបានឡើយ។

ការបង្វិលប្រាក់វិញ/តម្លើងថ្នាក់/ការផ្លាស់ប្តូរកាលបរិច្ឆេទការធ្វើដំណើរ

នៅការិយាល័យ

  • សមាជិក (ឫអ្នកដែលត្រូវបានអនុញ្ញាត យោងតាមសំណុំបែបបទអនុញ្ញាតអាចមានសិទ្ធិ ជសមាជិក) ត្រូវទៅកាន់ការិយាល័យសំបុត្ររបស់ កម្ពុជា អង្គរ អ៊ែរ នៅរាជធានីភ្នំពេញ ដើម្បីទទួលបានការណែនាំ
  • បុគ្គលិករបស់កម្ពុជា អង្គរ អ៊ែរ នឹងណែនាំអតថិជនក្នុងការបំពេញពាក្យស្នើសុំដើម្បីទទួលបានសំបុត្ររង្វាន់
  • សមាជិកត្រូវ បំពេញពាក្យស្នើសុំ ហើយប្រគល់ជូនបុគ្គលិករបស់ កម្ពុជា អង្គរ អ៊ែរ ដោយភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន
  • សមាជិកអនុញ្ញាតឱ្យ:
    • ការបង្វិលប្រាក់វិញ
      អនុញ្ញាតឱ្យបង្វិលយក ប្រាក់ពន្ធ និងប្រាក់សេវាវិញ​ (មិនរូមបញ្ចូលថ្លៃការចេញសំបុត្រ)
      - មិនអនុញ្ញាតឱ្យបងិ្វលយកពិន្ទវិញបានឡើយ
    • ការផ្លាស់ប្តូរកាលបរិច្ឆេទ ការធ្វើដំណើរ៖ ម មិនត្រូវបានអនុញ្ញាត
    • តម្លើងថ្នាក់៖ មិនត្រូវបានអនុញ្ញាត
  • សមាជិកត្រូវបង់ប្រាក់ទៅលើ AND/OR ដើម្បីប្តូរយកជាពិន្ទសម្រាប់ប្តូរយកសំបុត្ររង្វាន់
  • បុគ្គលិករបស់ កម្ពុជា អង្គរ អ៊ែរ ទទួលប្រាក់ពីសមាជិក ហើយត្រូវចេញសំបុត្រ ប្រសិនបើមានការផ្លាស់ប្តូរកាលបរិច្ឆេទ បុគ្គលិករបស់ កម្ពុជា អង្គរ អ៊ែរ ត្រូវកាត់ពិន្ទដែលមានតម្លៃស្មើពីគណនីរបស់សមាជិក

លក្ខខណ្ឌនៃការបង្វិលយកប្រាក់វិញសម្រាប់សំបុត្ររង្វាន់:

  • អនុវត្តបានតែសម្រាប់សំបុត្ររង្វាន់ដែលមិនទាន់បានប្រើសប្រាស់តែប៉ុណ្ណោះ។