Click here 29 JULY 2020 : Annoucement about additional requirements for passengers boarding flight to China

ការកក់ជើងហោះហើរ

ពិនិត្យជើងហោះហើរ

បញ្ចូលព័ត៌មានលំអិតនៃការកក់របស់អ្នក។ អ្នកដំណើរអន្តរជាតិទាំងអស់ត្រូវបង្ហាញនៅបញ្ជរឆែកឆេរ ២ ម៉ោងមុនពេលចេញដំណើរដើម្បីផ្ទៀងផ្ទាត់ឯកសារធ្វើដំណើររបស់អ្នក / កាបូបស្ពាយដែលបានឆែកមើលដើម្បីជៀសវាងការផ្ទុកទំនិញនៅច្រកទ្វារចូល។

វាលដែលសម្គាល់ដោយ * ត្រូវមាន។

បង្ហាញជម្រើសបន្ថែម

ការកក់សណ្ឋាគារ

ឥវ៉ាន់, កន្លែងអង្គុយ

icon-luggage ឥវ៉ាន់បន្ថែម

icon-prefer កៅអីដែលពេញចិត្ត

icon-luggage អាហារក្តៅ

icon-luggage អំណោយ

icon-luggage កន្លែងសំរាក

icon-luggage MAAS

ដំណើររបស់អ្នក

ព័ត៌មានជើងហោះហើរ

ការផ្តល់ជូនពិសេស ការផ្តល់ជូនពិសេស

កម្មវិធីផ្តល់រង្វាន់សំរាប់ Angkorwards

សម្រាប់អតិថិជនដែលមិនមែនជាសមាជិក Angkorwards

  • ១.​ ទិញសំបុត្រជាមួយក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ
  • ២.ចុះឈ្មោះជាសមាជិកនៃក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ (AngkorWards) តាមរយៈគេហទំព័រ http://angkorwards.cambodiaangkorair.com/en/Account/Register 
  • ៣. បន្ទាប់ពីធ្វើដំណើររួចរាល់ កត់ត្រាលេខសំបុត្ររបស់លោកអ្នក(ឧទាហរណ៍: លេខសំបុត្រ 1882400000001)
  • ៤. ចូលក្នុងគណនី Angkorwards របស់លោកអ្នកតាមរយៈគេហទំព័រ http://angkorwards.cambodiaangkorair.com/en/Account/Login
  • ៥. បញ្ចូលលេខសំបុត្ររបស់លោកអ្នកនៅក្នុងគណនី Angkorwards របស់លោកអ្នករួចជាស្រេច

 

សម្រាប់អតិថិជនដែលមិនមែនជាសមាជិក Angkorwards

  • ១.​ ទិញសំបុត្ររបស់ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ
  • ២.​ បន្ទាប់ពីធ្វើដំណើររួចរាល់ កត់ត្រាលេខសំបុត្រមាន ១៣ខ្ទង់ របស់លោកអ្នក
  • (ឧទាហរណ៍: លេខសំបុត្រ 1882400000001)
  • ៣.​ ចូលក្នុងគណនី Angkorwards របស់លោកអ្នកតាមរយៈគេហទំព័រ http://angkorwards.cambodiaangkorair.com/en/Account/Login
  • ៤.​ បញ្ចូលលេខសំបុត្ររបស់លោកអ្នកនៅក្នុងគណនី Angkorwards របស់លោកអ្នក

 

លក្ខខណ្ឌក្នុងការឈ្នះរង្វាន់

I. សិទ្ធក្នុងការចូលរួមកម្មវិធី

  1. ១. ការផ្តល់ជូនតាមរយៈចំណុចខាងក្រោម:
    • ក. រាល់សំបុត្ររបស់ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ​ អ៊ែរ ដែលមានលេខ បីខ្ទង់ ដោយ 188 ។
    • ខ. អ្នកចូលរួមត្រូវមានអាយុចាប់ពី ១៥ឆ្នាំ ឡើងទៅ
    • គ. អតិថិជនត្រូវចុះឈ្មោះជាសមាជិក Angkorwards
    • ឃ. សំបុត្រសម្បទាន AD/ID និង FOC ដោយក្រុមហ៊ុន កម្ពុជា អង្គរ អ៊ែរ មិនអាចចូលរួមក្នុងការចាប់រង្វន់បានទេ
  2. ២. បុគ្គលិករបស់ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ មិនមានសិទ្ធិចូលរួមក្នុងកម្មវិធីនេះទេ។
  3. ៣. ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ មានឆន្ទានុសិទ្ធក្នុងការមិនបញ្ចូលសមាជិកណាមួយចូលក្នុងកម្មវិធីនេះ ដោយមិនផ្តល់ដំណឹងទុកជាមុន ឬក្រោមហេតុផលណាមួយ

II. រយៈពេលកម្មវិធី

  1. ១. កម្មវិធីផ្តល់ផ្សងសំណាងនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០១៧ ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៧

III. លក្ខខណ្ឌចូលរួមក្នុងកម្មវិធី

  1. ១. អតិថិជនទិញសំបុត្រយន្តហោះមួយសន្លឹក (ក្នុងស្រុក ឬ ក្រៅស្រុក) នៃក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ មានឱកាសម្តងសម្រាប់ផ្សងសំណាង។
  2. ២. អតិថិជនតម្រូវឱ្យចុះឈ្មោះជាសមាជិក Angkorwards និងបញ្ចូលលេខសំបុត្របន្ទាប់ពីបានធ្វើដំណើររួចរាល់ ។
  3. ៣. លេខសំបុត្រ ដែលបានដាក់ស្នើក្នុងការចាប់រង្វាន់ត្រូវបំពេញឲ្យបានត្រឹមត្រូវ។ សំបុត្រដែលមិនបានបំពេញត្រឹម  ត្រូវពេញលេញនឹងត្រូវបានចាត់ទុកជាមោឃៈ។
    • ក. អតិថិជនធ្វើដំណើរពី ថ្ងៃទី ១៥ ខែកញ្ញា ដល់ ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៧ អាចត្រូវបានអនុវត្តសម្រាប់ការចាប់ឆ្នោតប្រចាំខែ ចាប់ពីថ្ងៃទី ១៥ ខែកញ្ញា ដល់ ថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០១៧ និងការចាប់រង្វាន់បំណាច់ឆ្នាំ។
    • ខ. ការធ្វើដំណើររបស់អតិថិជនចាប់ពីថ្ងៃទី១៦ ខែតុលា ដល់ ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ អាចត្រូវបានអនុវត្តសម្រាប់ការចាប់ឆ្នោតប្រចាំខែ ពីថ្ងៃទី ១៦ ខែតុលា  ដល់ ថ្ងៃទី ១៥
    • ខែវិច្ឆិកា ឆ្នាំ២០១៧ និងដល់បំណាច់ឆ្នាំ។
    • គ. ការធ្វើដំណើររបស់អតិថិជនពីថ្ងៃទី ១៦ ខែវិច្ឆិកា ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៧ អាចត្រូវបានអនុវត្តសម្រាប់ការចាប់ឆ្នោតប្រចាំខែ ចាប់ពីថ្ងៃទី ១៦ ខែវិច្ឆិកា ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៧ និងដល់បំណាច់ឆ្នាំ។
  4. ៤. គ្រប់សំបុត្រចូលរួមផ្សងសំណាងផ្អែកលើកាលបរិច្ឆេទហោះហើរដំបូងគេ។
  5. ៥. បន្ទាប់ពីអ្នកបញ្ជូលលេខសំបុត្ររបស់អ្នកចូលក្នុងគណនី AngkorWards លោកអ្នក និងមានឱកា

IV. លក្ខខណ្ឌចូលរួមក្នុងកម្មវិធី

  1. ១. ដំណើរការនៃការចាប់រង្វាន់មានដូចតទៅ:
    • ក. រៀងរាល់ខែ ថ្ងៃទី ១៦ ខែតុលា, ថ្ងៃទី ១៦ ខែវិច្ឆិកា និងថ្ងៃទី ១៦ ខែធ្នូឆ្នាំ ២០១៧។
    • ខ. ការចាប់រង្វាន់ដំណាច់ឆ្នាំ ថ្ងៃទី ២០ ខែធ្នូឆ្នាំ ២០១៧។
  2. ២. ការចាប់រង្វាន់ នឹងប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ ដែលមានធ្វើឡើងតាមរយៈ Video Record ។
  3. ៣. រាល់អតិថិជន ដែលបានចូលរួមក្នុងការចាប់រង្វាន់មានសិទ្ធិឈ្នះតែម្តងប៉ុណ្ណោះក្នុងការចាប់រង្វាន់រៀងរាល់ខែ និងដំណាច់ឆ្នាំ។ ក្រុមហ៊ុន អាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ និងចាប់ឆ្នោតជូនជាថ្មីបើសិនជាមានអតិថិជន ដែលឈ្នះរង្វាន់លើសពីមួយដង។

V. ការទទួលរង្វាន់

  1. ១. ក្រុមហ៊ុន កម្ពុជា អង្គរ អ៊ែរ នឹងទាក់ទងអ្នកឈ្នះរង្វាន់តាមរយៈទូរស័ព្ទ និងអ៊ីម៉ែលក្នុងរយៈពេលប្រាំពីរ ៧ ថ្ងៃគិតចាប់ពីថ្ងៃប្រកាស់រង្វាន់។
  2. ២. រង្វាន់នឹងត្រូវបានផ្តល់ជូននៅការិយាល័យរបស់ក្រុមហ៊ុន កម្ពុជា អង្គរ អ៊ែរ
  3. នៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។
  4. ៣. អ្នកឈ្នះរង្វាន់តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ដើម្បីទទួលរង្វាន់។
  5. ៤. អ្នកឈ្នះរង្វាន់តម្រូវឲ្យមកទទួលរង្វាន់ក្នុងរយៈពេល ៧ ថ្ងៃបន្ទាប់ពីបានប្រកាសលទ្ធផលរួច។ក្នុងករណីដែលមិនមានអ្នកមកទទួលរង្វាន់ ក្រុមហ៊ុន កម្ពុជា អង្គរ អ៊ែរ និងធ្វើការចាប់រង្វាន់សារជាថ្មីម្តងទៀត ។
  6. ៥. រង្វាន់មិនអាចប្តូរជាសាច់ប្រាក់ ឬផ្ទេរទៅឲ្យអ្នកណាម្នាក់ទៀតបានឡើយ។

VI. ទូទៅ

  1. ១. តាមរយៈការចូលរួមក្នុងកម្មវិធីផ្តល់ជូននេះអ្នកចូលរួមត្រូវបានចាត់ទុកថា យល់ព្រមតាមការណែនាំ និងលក្ខខណ្ឌផ្សេងៗ ដែលក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរបានចេញផ្សាយ។
  2. ២. ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ នឹងមិនទទួលខុសត្រូវចំពោះបញ្ហា ដែលកើតឡើងជាយថាហេតុ និងគ្រោះថ្នាក់ផ្សេងៗដល់អតិថិជន នៅក្នុងដំណើរការនៃការផ្តល់រង្វាន់នេះឡើយ។
  3. ៣. ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ សូមរក្សាសិទ្ធិក្នុងការថត និងផ្សព្វផ្សាយ វីឌីអូ និងរូបភាព ជាសាធារណៈ ដោយមិនចាំបាច់សុំសិទ្ធិ និងបង់ថ្លៃសេវា ឬសំណងផ្សេងៗដល់អ្នកចូលរួម។
  4. ៤. ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ សូមរក្សាសិទ្ធិក្នុងការកែប្រែ ឬលុបចោលកម្មវិធីដោយមិនផ្តល់ដំណឹងជាមុនដល់អតិថិជន។ ក្រុមហ៊ុន កម្ពុជា អង្គរ អ៊ែរ គឺជាអ្នកសម្រេចចិត្តចុងក្រោយនៅរាល់បញ្ហា ដែលកើតមានក្នុងកម្មវិធីនេះដោយគ្មានសិទិ្ធតវ៉ា។
  5. ៥. អ្នកចូលរួមនឹងត្រូវសងបំណុលយ៉ាងពេញលេញ និងមិនឳ្យប៉ះពាល់ រងការខូចខាត ដល់ក្រុមហ៊ុនអាកាសចរជាតិ​ កម្ពុជា​ អង្គរ​ អ៊ែរ ដោយផ្ទាល់ ឬមិនផ្ទាល់ ក្នុងករណីដែលអតិថិជនរំលោភបំពានលក្ខខណ្ឌរបស់ក្រុមហ៊ុន។
  6. ៦. ក្នុងករណីមានភាពមិនស៊ីគ្នា ឬភាពខុសគ្នារវាងលក្ខខណ្ឌ និងខ្លឹមសារនៃការផ្សព្វផ្សាយពាណិជ្ជកម្ម​ ដែលពាក់ព័ន្ធផ្សេងៗក្នុងកម្មវិធីនេះ។ លក្ខខណ្ឌខាងលើនេះ នឹងត្រូវយកជាគោល។
  7. ៧. លក្ខខណ្ឌនៃកម្មវិធីការផ្សព្វផ្សាយត្រូវបានគ្រប់គ្រង និងបកស្រាយដោយយោងទៅតាមច្បាប់កម្ពុជា។ តុលាការកម្ពុជា មានយុត្តាធិការផ្តាច់មុខលើជម្លោះណាមួយ ដែលកើតចេញពីលក្ខខណ្ឌទាំងនេះ រួមបញ្ចូលទាំងសុព

 

សំរាប់ពត៍មានបន្ថែម
សូមទំនាក់ទំនងការិយាល័យយើងខ្ញុំរាល់ម៉ោងធ្វើការតាមរយៈ
លេខទូរស័ព្ទៈ ០២៣ ២១ ២៥ ៦៤ ឬ ០២៣ ៦៦៦៦ ៧៨៦ ឬ ០២៣ ៦៦៦ ០៣៣០
អ៊ីម៉ែល: angkorawards.helpdesk@angkor-air.com
ថ្ងៃធ្វើការ: ថ្ងៃច័ន្ទ ដល់ថ្ងៃ សុក្រ (៨:០០-១២:០០ និង ១៣:៣០-១៧:៣០)

Congratulation for the Winner of September