ការកក់ជើងហោះហើរ

ពិនិត្យជើងហោះហើរ

បញ្ចូលព័ត៌មានលំអិតនៃការកក់របស់អ្នក។ អ្នកដំណើរអន្តរជាតិទាំងអស់ត្រូវបង្ហាញនៅបញ្ជរឆែកឆេរ ២ ម៉ោងមុនពេលចេញដំណើរដើម្បីផ្ទៀងផ្ទាត់ឯកសារធ្វើដំណើររបស់អ្នក / កាបូបស្ពាយដែលបានឆែកមើលដើម្បីជៀសវាងការផ្ទុកទំនិញនៅច្រកទ្វារចូល។

វាលដែលសម្គាល់ដោយ * ត្រូវមាន។

បង្ហាញជម្រើសបន្ថែម

ការកក់សណ្ឋាគារ

ឥវ៉ាន់, កន្លែងអង្គុយ

icon-luggage ឥវ៉ាន់បន្ថែម

icon-prefer កៅអីដែលពេញចិត្ត

icon-luggage អាហារក្តៅ

icon-luggage អំណោយ

icon-luggage កន្លែងសំរាក

icon-luggage MAAS

ដំណើររបស់អ្នក

ព័ត៌មានជើងហោះហើរ

Flight announcement REP-HAN

ភ្នំពេញ, ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានបោះជំហានទៅមុខយ៉ាងជោគជ័យ ជាមួយនឹងជើងហោះហើរដំបូងរវាង​ទីក្រុងសៀមរាប និងរដ្ធធានីហាណូយ នៃប្រទេសវៀតណាម ក្រោយពីមានការធូរស្បើយនៃជំងឺកូវីដ-១៩ ដែលមានជើងហោះហើរលេខ K6 852 ត្រូវចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅម៉ោង១៤:៣០ ដោយប្រើយន្តហោះប្រភេទ Airbus A320 ហើយចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ណូយ បៃ (រដ្ធធានីហាណូយ) នៅម៉ោង១៦:១៥ ជាមួយនឹងអ្នកដំណើរចំនួន​៦៨នាក់។  ការត្រឡប់មកកាន់​ទីក្រុង​សៀមរាបវិញ​​នៅវេលា​ម៉ោង១៧:១៥ និង​មក​ដល់​ម៉ោង១៩:០០ នៅថ្ងៃដដែល ជាមួយនឹងអ្នកដំណើរចំនួន​៨១នាក់។

ចាប់ពីថ្ងៃនេះតទៅ កម្ពុជា អង្គរ អ៊ែរ នឹងធ្វើការហោះហើរជាទៀងទាត់ ៣ជើងក្នុងមួយសប្តាហ៍ រវាងទីក្រុងសៀមរាប និងរដ្ធធានីហាណូយ គឺនៅរៀងរាល់ថ្ងៃ​អង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។  ក្រៅពីជើងហោះហើរទៅរដ្ធធានីហាណូយ K6​ ក៏នៅមានជើងហោះហើរផ្សេងទៀតទៅកាន់ប្រទេសវៀតណាម ដូចជា៖ ជើងហោះហើររវាងសៀមរាប និងហូជីមិញ ២ជើង/ថ្ងៃ, សៀមរាប និងដាណាំង ១ជើង/ថ្ងៃ, ភ្នំពេញ និងហាណូយ ៣ជើង/សប្តាហ៍, ភ្នំពេញ និងហូជីមិញ ២ជើង/ថ្ងៃ និងព្រះសីហនុ និងហូជីមិញ ១ជើង/ថ្ងៃ ផងដែរ។

សូមបញ្ជាក់ឡើងវិញផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានកំណត់ចក្ខុវិស័យរបស់ខ្លួន ជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេនៅកម្ពុជា និងជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេរបស់កម្ពុជា ដែលទទួលបានវិញ្ញាបនបត្រប្រតិបត្តិការសុវត្ថិភាព ពីសមាគមន៍ដឹកជញ្ចូនផ្លូវអាកាសអន្តរជាតិ (IOSA) និងជាសមាជិកផ្លូវការរបស់អង្គការនេះចាប់ឆ្នាំ២០១៧  ដែលធ្វើឱ្យក្រុមហ៊ុនទទួលបាននូវទំនុកចិត្តខ្ពស់ពីអ្នកដំណើរ និងដៃគូអាជីវកម្មនានាទាំងក្នុង និងក្រៅប្រទេស។ 

សូមទំនាក់ទំនងទិញសំបុត្រយន្តហោះរបស់ កម្ពុជា អង្គរ អ៊ែរ ដោយចូលទៅកាន់៖

គេហទំព័រ៖ www.cambodiaangkorair.com

ទីស្នាក់ការកណ្តាលនៅប្រទេសកម្ពុជា៖ (+855) 23 6666 789

ការិយាល័យនៅប្រទេសវៀតណាម៖ (+84) 28 35471 767

ការិយាល័យនៅប្រទេសចិន៖ (+86) 20 8331 0123 / (+86) 20 8331 2213

អ៊ីមែល៖ helpdesk_online_2@cambodiaangkorair.com

Share on:

មានច្រើនទៀតនៅក្នុងផ្នែកនេះ

សេចក្តី​ប្រកាស​ព័ត៌មាន | 10 October 2022
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ

Read more

សេចក្តី​ប្រកាស​ព័ត៌មាន | 28 February 2023
Announcement for KH-CN Flights 01 Mar 23 Edition

Starting from March 1, 2023 (Phnom Penh time), passengers on direct flights from Cambodia to China will be allowed to replace nucleic acid test with antigen test (including self-testing with kit) within 48 hours before the flight takes off.

Read more

សេចក្តី​ប្រកាស​ព័ត៌មាន | 23 February 2024
PENALTIES/CHANGES: Add​ Currency HKD in CAT16 for route Hong Kong.

PENALTIES/CHANGES: Add​ Currency HKD in CAT16 for route Hong Kong.

Read more