ការកក់ជើងហោះហើរ

ពិនិត្យជើងហោះហើរ

បញ្ចូលព័ត៌មានលំអិតនៃការកក់របស់អ្នក។ អ្នកដំណើរអន្តរជាតិទាំងអស់ត្រូវបង្ហាញនៅបញ្ជរឆែកឆេរ ២ ម៉ោងមុនពេលចេញដំណើរដើម្បីផ្ទៀងផ្ទាត់ឯកសារធ្វើដំណើររបស់អ្នក / កាបូបស្ពាយដែលបានឆែកមើលដើម្បីជៀសវាងការផ្ទុកទំនិញនៅច្រកទ្វារចូល។

វាលដែលសម្គាល់ដោយ * ត្រូវមាន។

បង្ហាញជម្រើសបន្ថែម

ការកក់សណ្ឋាគារ

ឥវ៉ាន់, កន្លែងអង្គុយ

icon-luggage ឥវ៉ាន់បន្ថែម

icon-prefer កៅអីដែលពេញចិត្ត

icon-luggage អាហារក្តៅ

icon-luggage អំណោយ

icon-luggage កន្លែងសំរាក

icon-luggage MAAS

ដំណើររបស់អ្នក

ព័ត៌មានជើងហោះហើរ

VTE first flight announcement

សៀមរាប, ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ មានសេចក្តីសោមនស្សរីករាយសូមផ្សព្វផ្សាយនូវជើងហោះហើរថ្មីមួយរវាង ទីក្រុងសៀមរាប និងរដ្ឋធានីវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលមានជើងហោះហើរលេខ K6 908 ដោយប្រើយន្តហោះប្រភេទ Airbus-A321 ហើយត្រូវចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅម៉ោង០៦:០០ព្រឹក ត្រូវចុះចតនៅអាកាសយានដ្ឋានអន្តរជាតិវត្តី នៃរដ្ឋធានីវៀងច័ន្ទ នៅម៉ោង០៧:០៥ព្រឹក។  យន្ដហោះត្រឡប់មកវិញ នៅម៉ោង០៧:៥០ព្រឹក ហើយមកដល់សៀមរាប នៅម៉ោង០៩:០០ព្រឹក ត្រូវនឹងជើងហោះហើរលេខ K6 909 

ជើងហោះហើរសៀមរាប និងវៀងច័ន្ទ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុនអាកាសចរណ៍ជាតិ ក្នុងការផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះជូនភ្ញៀវទេសចរទៅកាន់គោលដៅ ដោយប្រើពេលវេលាខ្លីបំផុត។ ការធ្វើដំណើរទៅកាន់តំបន់ប្រវត្តិសាស្ត្រដ៏សំបូរបែបទាំងពីរនេះ គឺជាក្ដីសុបិនមួយរបស់ភ្ញៀវទេសចរដែលចូលចិត្ដផ្សងព្រេង ហើយទៅសិក្សាស្វែងយល់អំពី វប្បធម៌ អច្ឆរិយៈធម៌ និងសម្បត្តិធម្មជាតិនៅទីនោះ។ ដូច្នេះហើយ ជើងហោះហើរថ្មីនេះនឹងទាក់ទាញភ្ញៀវទេសចរ ធុរជន និងអ្នកធ្វើដំណើរជាច្រើនផ្សេងទៀត ដែលអាចនឹងរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

ការហោះហើររបស់ កម្ពុជា អង្គរ អ៊ែរ ទៅកាន់រដ្ឋធានីវៀងច័ន្ទនេះមាន ចំនួន១ជើងក្នុងមួយសប្តាហ៍ គឺនៅរៀងរាល់ថ្ងៃចន្ទ ហើយនឹងបន្ថែមជើងហោះហើរជាច្រើនទៀតទៅតាមតម្រូវការ។​

ជាការពិតណាស់ កម្ពុជា អង្គរ អ៊ែរ ជាក្រុមហ៊ុនអាកាសចរណ៍ជាតិដំបូងគេ និងតែមួយគត់របស់ប្រទេសកម្ពុជាដែលទទួលបានវិញ្ញាបនប័ត្រសុវត្ថិភាព IOSA ពីសមាគមន៍ដឹកជញ្ចូនផ្លូវអាកាសអន្តរជាតិ (IATA) ហើយក៏ជាក្រុមហ៊ុនអាកាសចរណ៍ផ្លូវការដែលតំណាងអោយរដ្ឋាភិបាល ក្នុងការជួយផ្សព្វផ្សាយយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣។ អ្នកដំណើរទាំងអស់អាចហោះហើរប្រកបដោយទំនុកចិត្ត ពីព្រោះក្រុមហ៊ុនអនុវត្តតាមស្តង់ដារសុវត្ថិភាពជាតិ និងអន្ថរជាតិខ្ពស់បំផុត ហើយនៅតែបន្តផ្តល់ជូននូវបទពិសោធន៍ហោះហើរប្រកបដោយសុវត្ថិភាព និងផាសុកភាព នូវរាល់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ។

ក្រៅពីជើងហោះហើរទៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កម្ពុជា អង្គរ អ៊ែរ ក៏មានជើងហោះហើរទៅកាន់ទីក្រុងល្បីៗជាច្រើនទៀតដូចជា៖

  • ជើងហោះហើរក្នុងស្រុក៖ ភ្នំពេញ, សៀមរាប, ព្រះសីហនុ 

  • ជើងហោះហើរទៅកាន់ប្រទេសវៀតណាម៖ ហាណូយ, ហូជីមិញ, ដាណាង

  • ជើងហោះហើរទៅកាន់ប្រទេសចិន៖ ក្វាងចូវ, ចេងចូវ, សៀងហៃ, ហៃគូ, ម៉ាកាវ

សូមទំនាក់ទំនងទិញសំបុត្រយន្តហោះរបស់ កម្ពុជា អង្គរ អ៊ែរ ដោយចូលទៅកាន់៖

គេហទំព័រ៖ www.cambodiaangkorair.com

ទីស្នាក់ការកណ្តាលនៅប្រទេសកម្ពុជា៖ (+855) 23 6666 788 / (+855) 23 666 789 / (+855) 23 6666 787

ការិយាល័យនៅប្រទេសវៀតណាម៖ (+84) 28 35471 767

ការិយាល័យនៅប្រទេសចិន៖ (+86) 20 8331 0123 / (+86) 20 8331 2213

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមអ៊ីមែលរបស់ក្រុមហ៊ុនhelpdesk_online_2@cambodiaangkorair.com

 

Share on:

មានច្រើនទៀតនៅក្នុងផ្នែកនេះ

សេចក្តី​ប្រកាស​ព័ត៌មាន | 31 March 2022
Details Refund Policy for flights Phnom Penh to Zhengzhou

Details Refund Policy for flights Phnom Penh to Zhengzhou

Read more

សេចក្តី​ប្រកាស​ព័ត៌មាន | 13 May 2024
Adjust fare PNH-CAN/NNG/CGO and discontinue I class on CN routes. - Add Early Bird Promotion Program.

Adjust fare PNH-CAN/NNG/CGO and discontinue I class on CN routes. - Add Early Bird Promotion Program.

Read more

សេចក្តី​ប្រកាស​ព័ត៌មាន | 20 June 2021
Check Phnom Penh - Zhengzhou flight regulations

Read more