击这  2023  10  16 日起,机场从 REP 更改 SAI

ការកក់ជើងហោះហើរ

ពិនិត្យជើងហោះហើរ

បញ្ចូលព័ត៌មានលំអិតនៃការកក់របស់អ្នក។ អ្នកដំណើរអន្តរជាតិទាំងអស់ត្រូវបង្ហាញនៅបញ្ជរឆែកឆេរ ២ ម៉ោងមុនពេលចេញដំណើរដើម្បីផ្ទៀងផ្ទាត់ឯកសារធ្វើដំណើររបស់អ្នក / កាបូបស្ពាយដែលបានឆែកមើលដើម្បីជៀសវាងការផ្ទុកទំនិញនៅច្រកទ្វារចូល។

វាលដែលសម្គាល់ដោយ * ត្រូវមាន។

បង្ហាញជម្រើសបន្ថែម

ការកក់សណ្ឋាគារ

ឥវ៉ាន់, កន្លែងអង្គុយ

icon-luggage ឥវ៉ាន់បន្ថែម

icon-prefer កៅអីដែលពេញចិត្ត

icon-luggage អាហារក្តៅ

icon-luggage អំណោយ

icon-luggage កន្លែងសំរាក

icon-luggage MAAS

ដំណើររបស់អ្នក

ព័ត៌មានជើងហោះហើរ

Online ancillary

ព័ត៌មាន | 14.04.2023

សួស្តីអ្នកដំណើរទាំងអស់! ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីដំណើរការឡើងវិញនៃសេវាកម្ម និងទំនិញបន្ថែមនៅលើគេហទំព័ររបស់ក្រុមហ៊ុនយើងខ្ញុំ។ សេវាកម្ម និងទំនិញមាននៅលើគេហទំព័រ អ្នកដំណើរនឹងងាយស្រួលក្នុងការទិញទំនិញ ឬក៏កញ្ចប់សេវាកម្មផ្សេងៗទៅតាមតម្រូវការបានគ្រប់ទីកន្លែង ដោយគ្រាន់តែបញ្ជាទិញនៅលើអ៊ីនធឺណិតប៉ុណ្ណោះ។

កម្ពុជា អង្គរ អ៊ែរ ជឿជាក់ថាអ្នកដំណើរគ្រប់រូប នឹងទទួលបានតាមការរំពឹងទុកនូវបទពិសោធន៍ធ្វើដំណើរថ្មីៗទៅតាមតម្រូវការរបស់ពួកគេ។ ដំណើរការឡើងវិញនៃសេវាកម្ម និងទំនិញបន្ថែមនេះ នឹងធ្វើឱ្យដំណើរកម្សាន្ដរបស់លោកអ្នកកាន់តែងាយស្រួល ក្នុងការរៀបចំផែនការធ្វើដំណើរមួយដែលសមស្របទៅនឹងតម្រូវការ និងចំណង់ចំណូលចិត្តរបស់លោកអ្នកផងដែរ។

សូមត្រៀមខ្លួនអោយរួចរាល់ ដើម្បីទទួលយកបទពិសោធន៍ថ្មីនៃសេវាកម្ម និងទំនិញបន្ថែមនៅលើគេហទំព័ររបស់ កម្ពុជា អង្គរ អ៊ែរ ដែលមានដូចជា ការទិញគីឡូបន្ថែម ការជ្រើសរើសកៅអីអង្គុយ និង ម្ហូបអាហារក្តៅៗទៅតាមជម្រើសដែលលោកអ្នកពេញចិត្ត។

រៀបចំផែនការដំណើរកម្សាន្តបន្ទាប់របស់លោកអ្នកជាមួយ កម្ពុជា អង្គរ អ៊ែរ ហើយទាញយកអត្ថប្រយោជន៍ពីជម្រើសនៃសេវាកម្ម និងទំនិញបន្ថែមនៅលើគេហទំព័រយើងឥឡូវនេះ ដើម្បីទទួលបាននូវបទពិសោធន៍ដ៏មានផាសុកភាព និងភាពងាយស្រួលនៃការហោះហើររបស់លោកអ្នក។

ដើម្បីទិញសេវាកម្ម និងទំនិញបន្ថែមនេះ អ្នកដំណើរអាចមកទិញដោយផ្ទាល់បាន នៅគ្រប់សាខា ឬភ្នាក់ងារណាមួយរបស់ក្រុមហ៊ុន ឬក៏អាចធ្វើការទិញបានតាមរយៈគេហទំព័រផ្លូវការផងដែរ៖ www.cambodiaangkorair.com

ចំណាំ៖ អ្នកដំណើរត្រូវទិញសេវាកម្ម និងទំនិញបន្ថែមនេះ យ៉ាងហោចណាស់ ៤ ម៉ោងមុនពេលចេញដំណើរ។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ https://www.cambodiaangkorair.com/index.php/post-category/18/ancillary-service

 

ចែករំលែក​លើ:

មានច្រើនទៀតនៅក្នុងផ្នែកនេះ

ព័ត៌មាន | 10.10.2022
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ

នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ

អាន​បន្ថែម

ព័ត៌មាន | 13.12.2022
អបអរសាទរភាពជាដៃគូរវាង ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ និងក្រុមហ៊ុន អ៊ី-ហ្គេត តិចណូឡូជី

អបអរសាទរភាពជាដៃគូរវាង ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ និងក្រុមហ៊ុន អ៊ី-ហ្គេត តិចណូឡូជី

អាន​បន្ថែម

ព័ត៌មាន | 16.06.2022
Cambodia Angkor Air resumes flights Siem Reap - Ho Chi Minh

Cambodia Angkor Air resumes flights Siem Reap - Ho Chi Minh

អាន​បន្ថែម