ការកក់ជើងហោះហើរ

ពិនិត្យជើងហោះហើរ

បញ្ចូលព័ត៌មានលំអិតនៃការកក់របស់អ្នក។ អ្នកដំណើរអន្តរជាតិទាំងអស់ត្រូវបង្ហាញនៅបញ្ជរឆែកឆេរ ២ ម៉ោងមុនពេលចេញដំណើរដើម្បីផ្ទៀងផ្ទាត់ឯកសារធ្វើដំណើររបស់អ្នក / កាបូបស្ពាយដែលបានឆែកមើលដើម្បីជៀសវាងការផ្ទុកទំនិញនៅច្រកទ្វារចូល។

វាលដែលសម្គាល់ដោយ * ត្រូវមាន។

បង្ហាញជម្រើសបន្ថែម

ការកក់សណ្ឋាគារ

ឥវ៉ាន់, កន្លែងអង្គុយ

icon-luggage ឥវ៉ាន់បន្ថែម

icon-prefer កៅអីដែលពេញចិត្ត

icon-luggage អាហារក្តៅ

icon-luggage អំណោយ

icon-luggage កន្លែងសំរាក

icon-luggage MAAS

ដំណើររបស់អ្នក

ព័ត៌មានជើងហោះហើរ

K6 joined ITE – HCMC 2023

ព័ត៌មាន | 05.10.2023

កាលពីថ្ងៃទី៧ដល់ថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរ អ៊ែរ បាន ចូលរួមព្រិត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍អន្តរជាតិលើកទី១៧ នៅមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្ម SECC នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

ការចូលរួមព្រិត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍អន្តរជាតិប្រចាំឆ្នាំនេះ ពិតជាផ្ដល់សារប្រយោជន៍ជាច្រើន ជាពិសេសមានកិតិ្តនាម នៅក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ចូលរួមជាច្រើនផ្សេងទៀត។ ក្នុងព្រិត្តិការណ៍ដ៏ពិសេសនេះ ពួកយើងបានបង្កើតទំនាក់ទំនង ព្រមទាំងបានណែនាំអំពីជើងហោះហើរ និងសេវាកម្មរបស់ក្រុមហ៊ុន ជូនដល់ធុរជន សហគ្រិន និងភ្ញៀវអន្តរជាតិផងដែរ។ នេះក៏ជាឱកាសដ៏ល្អមួយ សម្រាប់ផ្សព្វផ្សាយជើងហោះហើរក្នុង និងក្រៅស្រុកដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ក៏ដូចជាធុរជនទាំងអស់ឲ្យមកទស្សនាប្រទេសកម្ពុជា ដោយការសាកសួរព័ត៌មាននៅស្តង់ពិពរណ៍របស់ពួកយើង។

នេះពិតជាជោគជ័យដ៏ធំមួយរបស់យើង ដែលបានធ្វើអោយភ្ញៀវបរទេស និងដៃគូសហការអន្តរជាតិទាំងអស់ បានយល់និងស្គាល់ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរ អ៊ែរ​ និងចង់ធ្វើដំណើរកម្សាន្តមកកាន់ប្រទេសកម្ពុជា ទោះបីជាក្នុងគោលបំណងធ្វើពាណិជ្ជកម្មក្ដី ឬមកទស្សនាកម្សាន្តក្ដី។ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ នឹងរង់ចាំទទួលស្វាគមន៍ យ៉ាងកក់ក្តៅជានិច្ចដល់លោកអ្នក។

 

ចែករំលែក​លើ:

មានច្រើនទៀតនៅក្នុងផ្នែកនេះ

ព័ត៌មាន | 12.02.2020
សេចក្តីជូនដំណឹងអំពីការជួលយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអង្គរអ៊ែរក្នុងឆ្នាំ ២០១៨

ក្រុមហ៊ុនខេមបូឌាអង្គរអ៊ែរសូមស្វាគមន៍ចំពោះសំណើរសើមដីជួល ០១ អ៊ែរប៊ែកអេ ៣២០ ចាប់ពីខែវិច្ឆិកាឆ្នាំ ២០១៨ រហូតដល់ខែមីនាឆ្នាំ ២០១៩ ។ លើសពីនេះទៀតសំណើរជួលស្ងួត ០១ អេ ៣២០ សម្រាប់ចែកចាយនៅខែកញ្ញាឆ្នាំ ២០១៨ ក៏ត្រូវបានស្វាគមន៍យ៉ាងខ្លាំងផងដែរ។

អាន​បន្ថែម

ព័ត៌មាន | 20.10.2023
Announcement success of marathon

Cambodia Angkor Air is thrilled to announce the resounding success of the “Road to Give” Marathon Event at Koh Pich that organized by Marriott Phnom Penh!

អាន​បន្ថែម

ព័ត៌មាន | 10.10.2022
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ

នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ

អាន​បន្ថែម