ការកក់ជើងហោះហើរ

ពិនិត្យជើងហោះហើរ

បញ្ចូលព័ត៌មានលំអិតនៃការកក់របស់អ្នក។ អ្នកដំណើរអន្តរជាតិទាំងអស់ត្រូវបង្ហាញនៅបញ្ជរឆែកឆេរ ២ ម៉ោងមុនពេលចេញដំណើរដើម្បីផ្ទៀងផ្ទាត់ឯកសារធ្វើដំណើររបស់អ្នក / កាបូបស្ពាយដែលបានឆែកមើលដើម្បីជៀសវាងការផ្ទុកទំនិញនៅច្រកទ្វារចូល។

វាលដែលសម្គាល់ដោយ * ត្រូវមាន។

បង្ហាញជម្រើសបន្ថែម

ការកក់សណ្ឋាគារ

ឥវ៉ាន់, កន្លែងអង្គុយ

icon-luggage ឥវ៉ាន់បន្ថែម

icon-prefer កៅអីដែលពេញចិត្ត

icon-luggage អាហារក្តៅ

icon-luggage អំណោយ

icon-luggage កន្លែងសំរាក

icon-luggage MAAS

ដំណើររបស់អ្នក

ព័ត៌មានជើងហោះហើរ

Khmer New Year flight

ព័ត៌មាន | 14.04.2023

ឆ្នាំនេះក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅលើអាកាស សម្រាប់ជើងហោះហើរនៅថ្ងៃទីមួយនៃពិធីបុណ្យចូលឆ្នាំថ្មី ព.ស ២៥៦៧ ពីភ្នំពេញទៅសៀមរាប។

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានរៀបចំនូវវត្ថុអនុស្សាវរីយ៍ ដើម្បីស្វាគមន៍អ្នកដំណើរទាំងអស់ ដែលបានហោះហើរនៅថ្ងៃទីមួយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព.ស ២៥៦៧ ដែលមានជើងយន្ដហោះលេខ K6 105 ដោយប្រើរយៈពេល ៤៥នាទី ចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង ១០:០៥ និងត្រូវចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅម៉ោង ១០:៥០។ នេះជាពេលវេលាដ៏ពិសេសមួយដែលអ្នកដំណើរ​អាចធ្វើដំណើរផង ហើយក៏ដូចជាអបអរពិធីបុណ្យចូលឆ្នាំថ្មីផងក្នុង​ពេល​តែ​មួយ។​ មិនត្រឹមតែប៉ុណ្ណោះ ការហោះហើរនេះក៏ធ្វើឱ្យអ្នកដំណើរទាំងអស់ពោរពេញដោយភាពរីករាយ ហើយថែមទាំងទទួលបាននូវអនុស្សាវរីយ៍ដ៏ល្អមួយ ដែលពួកគេមិនអាចបំភ្លេចបាន។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរ អ៊ែរ សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលបាននឹងកំពុងគាំទ្រក្រុមហ៊ុន​ ហើយសូមជូនពរ ឱ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងសុវត្ថិភាពរាល់ការធ្វើដំណើរគ្រប់ៗគ្នា។

សម្រាប់គោលដៅហោះហើរបច្ចុប្បន្ននាពេលនេះ​ របស់ កម្ពុជា អង្គរ អ៊ែរ៖

  • ជើងហោះហើរក្នុងស្រុក៖ ភ្នំពេញ, សៀមរាប, ព្រះសីហនុ 

  • ជើងហោះហើរប្រទេសវៀតណាម៖ ហាណូយ, ហូជីមិញ, ដាណាង

  • ជើងហោះហើរប្រទេសចិន៖ ក្វាងចូវ, ចេងចូវ, សៀងហៃ, ហៃគូ, ម៉ាកាវ

ដើម្បីទិញសំបុត្រយន្តហោះ សូមចូលទៅកាន់៖

គេហទំព័រ៖ www.cambodiaangkorair.com

ទីស្នាក់ការកណ្តាលនៅប្រទេសកម្ពុជា៖ (+855) 23 6666 788 / (+855) 23 666 789 / (+855) 23 6666 787

ការិយាល័យនៅប្រទេសវៀតណាម៖ (+84) 28 35471 767

ការិយាល័យនៅប្រទេសចិន៖ (+86) 20 8331 0123 / (+86) 20 8331 2213

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមអ៊ីមែលរបស់ក្រុមហ៊ុនhelpdesk_online_2@cambodiaangkorair.com

 

ចែករំលែក​លើ:

មានច្រើនទៀតនៅក្នុងផ្នែកនេះ

ព័ត៌មាន | 13.12.2022
អបអរសាទរភាពជាដៃគូរវាង ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ និងក្រុមហ៊ុន អ៊ី-ហ្គេត តិចណូឡូជី

អបអរសាទរភាពជាដៃគូរវាង ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ និងក្រុមហ៊ុន អ៊ី-ហ្គេត តិចណូឡូជី

អាន​បន្ថែម

ព័ត៌មាន | 16.06.2022
Cambodia Angkor Air resumes flights Siem Reap - Ho Chi Minh

Cambodia Angkor Air resumes flights Siem Reap - Ho Chi Minh

អាន​បន្ថែម

ព័ត៌មាន | 12.02.2020
សេចក្តីជូនដំណឹងអំពីការជួលយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអង្គរអ៊ែរក្នុងឆ្នាំ ២០១៨

ក្រុមហ៊ុនខេមបូឌាអង្គរអ៊ែរសូមស្វាគមន៍ចំពោះសំណើរសើមដីជួល ០១ អ៊ែរប៊ែកអេ ៣២០ ចាប់ពីខែវិច្ឆិកាឆ្នាំ ២០១៨ រហូតដល់ខែមីនាឆ្នាំ ២០១៩ ។ លើសពីនេះទៀតសំណើរជួលស្ងួត ០១ អេ ៣២០ សម្រាប់ចែកចាយនៅខែកញ្ញាឆ្នាំ ២០១៨ ក៏ត្រូវបានស្វាគមន៍យ៉ាងខ្លាំងផងដែរ។

អាន​បន្ថែម